Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ចិត្ត​អន្តេរ​ថី​នេះ សាហា​ណាស់​! ចាប់ចង​ដៃជើង​កូនប្រុស រួច​លើកដាក់​លើ​ម៉ូតូ ចងរឹត​ឡើង​ស្លាក់​ខ្យល់ ដើម្បី​ដាក់ទណ្ឌកម្ម​… (​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​ជនជាតិ​ចិន​ម្នាក់ បាន​កំពុង​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់​វីដេអូ​ឃ្លី​ប​មួយ​ត្រូវបាន​គេ​ចែករំលែក​បង្ហាញ​ស្ត្រី​រូបនេះ បាន​ចងដៃ​ជើង​កូនប្រុស​របស់ខ្លួន រួច​លើកដាក់​ម៉ូតូ ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​។​

​ទោះយ៉ាងណា ស្ត្រី​ជា​ម្តាយ​រូបនេះ ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​កូនប្រុស​ដែល​ដៃជើង​កំពុង​ជាប់​ចំណង​ខ្សែ និង​ស្រែកយំ​ដង្ហោយ​ឲ្យ​គេឯង​ជួយ​គួរ​ឲ្យ​អាសូរ​បំផុត​។​

​ពេល​ប៉ូលិស​សួរនាំ​មូលហេតុ ស្ត្រី​រូបនេះ​ពុំបាន​ប្រាប់​នោះឡើយ តែ​បាន​ស្រែក​ខ្លាំងៗ​ដាក់​ប៉ូលិស​កុំ​ចេះដឹង​រឿង​គ្រួសារ​របស់​នាង និង​សូម្បី​ដេញ​ប៉ូលិស​ឲ្យ​ចាក​ចេញពី​ផ្លូវ​ម៉ូតូ​របស់ខ្លួន​ទៀតផង​។​

​តែ​យ៉ាងណា ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាសូរ​បែបនេះ ប៉ូលិស​ពុំ​អាច​អនុញ្ញាត​ឲ្យ​ស្ត្រី​រូបនេះ​បន្តដំណើរ​បានឡើយ ហើយ​ទីបំផុត ពួកគេ​ក៏បាន​ជួយសង្គ្រោះ​ក្មេងប្រុស​រងគ្រោះ​។ បន្ទាប់មក ម្តាយ និង​កូនប្រុស​នោះ ក៏ត្រូវ​បាន​យកទៅ​ប៉ុស្តិ៍ ហើយ​ប៉ូលិស​ធ្វើការ​ណែនាំ អប់រំ​ស្ត្រី​ជា​ម្តាយ កុំ​ឲ្យ​ធ្វើ​រឿង​ឃោរឃៅ​បែបនេះ​ទៀត ប្រសិនបើ​កើតឡើង​ជា​លើក​ទី​២ នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​ពោរពេញ​ដោយ​កំហឹង​បានលើកឡើង​ធ្ងន់ៗ​ថា​៖ «​សូម​ឲ្យ​ប៉ូលិស​ចាប់​ស្ត្រី​នេះ​ដាក់គុក​អស់​មួយជីវិត​ទៅ ព្រោះថា​ស្ត្រី​រូបនេះ​គឺជា​ម្តាយ​ម្នាក់​ដែលមាន​ចិត្តសាហាវ​ណាស់ បង្កើត​គេ​មកហើយ តែ​បែរជា​ប្រើ​ហិង្សា​ដាក់ទណ្ឌកម្ម​កូន​បែបនេះ ហេតុអ្វី​មិន​ប្រដែប្រដៅ​កូន​នៅក្នុង​វិធី​ដ៏​ល្អ​?»៕ ដោយ​៖ លឹម ហុង​


spot_img
×