Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ជា​ទិដ្ឋភាព​ទីក្រុង​នៃ​ប្រទេស​ថៃ ដែល​ទទួលរង​ជំនន់​ទឹកភ្លៀង​ជន់​លិច​រៀងរាល់ឆ្នាំ​

spot_img

​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ប៉ុន្មាន​សប្តាហ៍​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​តំបន់​ជាច្រើន នៅក្នុង​ប្រទេស​ថៃ ត្រូវ​លិចលង់ និង​បណ្តា​ដងផ្លូវ​នៅក្នុង​ទីក្រុង​វិញ បានប្រែក្លាយ​ជា​ទន្លេ​តែម្តង​។ តាមរយៈ​រូបភាព​នៅលើ​អ៊ីនធឺណិត គេ​បាន​សន្មត​ថា ប្រទេស​ថៃ​ឆ្នាំនេះ​ហាក់​ទទួលរង​នូវ​ការលិចលង់​ធ្ងន់ធ្ងរ ដោយ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ត្រូវ​លិចលង់​យ៉ាងនេះ​ទៅហើយ​។​

​ទោះយ៉ាងណា មិនថាតែ​នៅក្នុង​ប្រទេស​ថៃ ឬ ប្រទេស​ដទៃទៀត​ទេ ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​យើង ក៏ត្រូវ​លិចលង់​ផងដែរ ដោយ​គ្រាន់តែ​ថា មាន​កម្រិតធ្ងន់​និង​ស្រាល​ខុសគ្នា​ប៉ុណ្ណោះ​។ តែ​ទោះយ៉ាងណា តំបន់​ជន់​លិច​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​យើង បាន​ស្រក​ច្រើន​ហើយ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ទើរ​ទូទាំងប្រទេស​។​

​ភ្ជាប់​នឹង​បញ្ហា​គ្រោះធម្មជាតិ​នេះ​ផងដែរ នា​ថ្ងែ​ទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ អគ្គនាយក​ស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បាន​សរសេរ​រៀបរាប់​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ហាម​ធ្វើ​សួនច្បារ​ផ្លូវថ្នល់​បែប​រចនាបទ​ប្រណាំងទូក គឺថា​មានទឹក​លិច​អាច​អុំទូក​ប្រណាំង​បាន​មែន​ហ្ន​ង​! វត្ត​អាត្មា​ក៏​លិច ស្រុក​ញ​ម​ក៏​លិច ស្រុក​អាត្មា​ក៏​លិច​! ទិដ្ឋភាព​ទីក្រុង​នៅ​ប្រទេស​ថៃ លិច​ស្ទើរ​រៀងរាល់ឆ្នាំ​ហ្មង​!»​។​

​ឯកឧត្តម​ន​បន្តថា «​ស្រុកថៃ​ក៏​លិច ស្រុក​ខែ្មរ​ក៏​លិច ស្រុក​វៀតណាម​ក៏​លិច ស្រុក​ជប៉ុន ស្រុក​កូរ៉េ​ក៏​លិច ស្រុក​អាមេរិក​ក៏​លិច ស្រុក​អូស្ត្រាលី​ក៏​លិច កុំ​បន្ទោស​ផែនដី កុំ​បន្ទោស​ការអភិវឌ្ឍ​! មធ្យោបាយ​ល្អ​បំផុត ត្រូវ​គិតគូរ​និង​មាន​វិធានការ​បញ្ចៀស​ទឹក​ជន់​លិច​អាក្រក់​បំផុត ត្រូវធ្វើ​យ៉ាងម៉េច​?!»៕ ដោយ​៖ លឹម ហុង​


spot_img
×