អតីតគ្រូបង្រៀន និងជាអ្នកផាត់មុខម្នាក់ នាង Mimi Choi ជនជាតិកាណាដា បានធ្វើឱ្យផ្ទុះកក្រើកប្រព័ន្ធផ្សព្វផ្សាយសង្គមតែម្តង កាលពី ៣ ឆ្នាំមុន ជាមួយនឹងស្នាដៃដ៏អស្ចារ្យរបស់នាង។
នៅពេលនោះ Mimi បានប្រើមុខរបស់នាង ដើម្បីបង្កើតការបំភាន់ភ្នែកអ្នកមើល ពីរូបភាពផ្សេងៗដែលធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាំងកាំង។
ដោយប្រើថ្នាំលាបរាងកាយ ជាមួយនឹងទេពកោសល្យពីកំណើតផងនោះ Mimi បានប្រែក្លាយរាងកាយឱ្យទៅជារូបភាពស្នាដៃសិល្បៈគ្រប់ប្រភេទ ដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍ ដោយនៅលើគណនីបណ្តាញសង្គម Instagram របស់នាង មានអ្នកតាមដានរហូតជាង ១ លាននាក់ឯណោះ។
ក្រៅពីបង្កើតរូបគំនូរលក្ខណៈ 3D នៅលើផ្ទៃមុខ Mimi ក៏បានផ្លាស់ប្តូរស្នាដៃសិល្បៈគំនូរដែលមានភាពស្មុគស្មាញដ៏រន្ធត់ៗនៅលើដៃ និងជើងរបស់នាង៕ ដោយ៖ លឹម ហុង