ដោយត្រូវបានបណ្តេញចេញពីទីលាននៅនាទី48′ បន្ទាប់ពីលេងបានត្រឹម៣នាទីក្នុងតង់ទីពីរនៅ Selhurst Park ទឹកដីក្រុម Crystal Palace ខណៈខ្សែប្រយុទ្ធManchester United ពាក់អាវលេខ7 Eric Cantonaបានលោតធាក់អ្នកគាំទ្រ Crystal ម្នាក់ឈ្មោះ មេធ្យូ សៃមិន(Matthew Simmons)មុនអ្នកទាំងពីរដាល់គ្នាទៅវិញទៅមក។
ការមើលឃើញមិនធម្មតាដែលតារាបាល់ទាត់ដ៏លេចធ្លោមួយរូប បានលោតធាក់ទៅលើអ្នកគាំទ្រ បាននាំឲ្យមានចំណាប់អារម្មណ៍ទូទាំងពិភពលោក។
ដោយស្ថានការណ៍នេះវាធ្ងន់ធ្ងរ ក្លឹបមានមូលដ្ឋាននៅសង្កាត់អូលត្រាហ្វត (Old Trafford) ក្នុងទីក្រុងមែនឆេសស្ទ័រ (Manchester) បានសម្រេចចិត្តហាមប្រាមCantona មិនឲ្យចូលរួមប្រកួតរយៈពេលដែលនៅសល់ នៃរដូវកាលនោះនិងបានពិន័យជាប្រាក់ ពីរម៉ឺន ផោន(20000 pounds)។ ក្រោយមកសមាគមបាល់ទាត់ (FA) បានពន្យាការពិន័យរហូតដល់៩ខែ និង ពិន័យជាប្រាក់ មួយម៉ឺនផោន ថែមទៀត បន្ទាប់ពីសាលក្រមវិន័យត្រូវបានប្រកាស។
ការឆ្លើយតបដោយកំហឹងរបស់កាន់តូណា(Cantona) លើអ្នកគាំទ្រ បានធ្វើឲ្យហ៊ុនក្នុងក្លឹបរងផលប៉ះពាល់ ដែលខាតបង់អស់ បីលានផោន(3,000,000pounds)នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times។
ខណៈដែលកាន់តូណាព្យាយាមលាក់មុខពីរលករញ្ជួយនៃក្បាច់គុន កុងហ្វ៊ូដោយដឹងថាគាត់នឹងត្រូវប្រឈមមុខពីបទចោទប្រកាន់ នៅតុលាការ។ ដោយគោលបំណងគេចចេញពីអ្នកសារព័ត៌មាន ហ្គាដេលប់(Guadeloupe) កាន់តូណា ត្រូវបានតាមប្រម៉ាញ់ដោយអ្នកសារព័ត៌មាន ITNមួយរូបទៀត។ ក្នុងការធ្វើឲ្យពិបាកចិត្តដោយសារការឈ្លានពានជីវិតឯកជន របស់គាត់ តាមរបាយការណ៍ឲ្យដឹងថា គាត់បានគំរាមសម្លាប់អ្នកសារព័ត៌មានរូបនេះទៀតផង។
រយៈពេល២ខែបន្ទាប់ពីហេតុការណ៍លោតធាក់ សៃមិន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដ៏ច្រើន ជាចុងក្រោយ កាន់តូណាបានបង្ហាញខ្លួននៅតុលាការ ក្រយដុន (Croydon Court) ។ក្នុងបន្ទប់សាវនាការ បុរសសញ្ជាតិបារាំងរូបនេះ ត្រូវបានសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២សប្តាហ៍ពីបទ វាយប្រហារអ្នកគាំទ្រ គ្រីស្តាល់ (Crystal) ។ កាន់តូណានិងក្រុមអ្នកច្បាប់របស់គាត់មើលទៅមានទឹកមុខស្រឡាំងកាំង បន្ទាប់ពីសាលក្រមត្រូវបាប្រកាស។ ទោះយ៉ាងណាក៏ដោយសាវនាការដែលមានរយៈពេល៣ម៉ោងនេះ ចៅក្រមកាត់ក្តីលើសុំណុំរឿងនេះបានប្រកាសទុកពេលឲ្យគាត់ ដើម្បីផ្តឹងឧទ្ធរណ៍បើមិនពេញចិត្ត។
ដើមបណ្តឹងរបស់គាត់ សៃមិន ក្រោយមកត្រូវតុលាការពិន័យ ៥០០ផោន ពីបទស្រែកគំរាមដាក់ កាន់តូណា ដោយប្រើសម្តីថា ” ឯងចង់ងាប់មែនទេ អាបារាំងថោកទាប អាបារាំងចង្រៃ ទៅស្រុករបស់ឯងវិញទៅ..ទៅៗ..”។ សាលក្រមនេះបានប្រកាសថា ហាម សៃមិន មិនឲ្យចូលមើលបាល់ក្នុងកីឡាដ្ឋានផ្ទាល់រយៈពេល១ឆ្នាំ។ក្នុងសាវនាការនេះផងដែរ សៃមិន បានហក់ទៅរកចៅក្រមកាត់ក្តី ដោយសាររូបគេមិនពេញចិត្ត ភ្លាមៗនោះត្រូវបានគេចាប់ដាក់ក្នុងរង្វង់ក្រចកសេះវិញ បន្ទាប់មកគាត់ត្រូវបានកាត់ឲ្យជាប់គុករយ:ពេល៧ថ្ងៃ ពីបទមិនគោរពតុលាការ។
ប៉ូល អ៊ីន (Paul Ince) មិត្តរួមក្រុមរបស់ កាន់តូណា មិនត្រូវបានតុលាការរកឃើញថាមានទោសកំហុសនោះទេ បន្ទាប់ពីបទចោទប្រកាន់ដែលថាគាត់បានប្រើឥរិយាបទគំរាមកំហែង អ្នកគាំទ្រផ្សេងទៀត នៅពេលដែលគាត់ចូលទៅជួយអន្តរាគមន៍ ក្រោយការលោតធាក់របស់ អេរិក កាន់តូណា។
រឿងក្តីរបស់ សៃមិន និង អ៊ីន ត្រូបានជះស្រមោលយ៉ាងខ្លាំងដោយការផ្តឹងឧទ្ធរណ៍របស់ កាន់តូណា ជំទាស់ទៅនឹងការកាត់ឲ្យជាប់គុក២សប្តាហ៍លើរូបគាត់។នៅតុលាការ ក្រយដុន (Croydon) កាន់តូណា ត្រូវបាន ចៅក្រមសម្រេចឲ្យបម្រើសេវាសង្គម ១៥០ម៉ោងវិញ ក្រោយពីបន្ធូរបន្ថយពីការជាប់គុក២សប្តាហ៍។
សូមបញ្ជាក់ថា រឿងក្តីខាងលើ កើតឡើងនៅថ្ងៃ ២២ មករា ១៩៩៥ក្នុងការប្រកួត ព្រីមីលីគ (Premier League) រវាង ម្ចាស់ផ្ទះគ្រីស្តាល់ ផាលេស (Crystal Palace) និង មែនឆេសស្ទ័រ យូណាយធីដ (Manchester United) នាកីឡដ្ឋាន សេលហ៊ឹសផាក (Selhurst Park) ជាសង្គ្រាមរវាងក្រុមប្រជែង ដើម្បីជើងឯកនិងក្រុមប្រជែង ដើម្បីជីវិតរស់នៅពានលំដាប់កំពូលបន្តទៀត។ ការប្រកួតនេះត្រូវបានគេមើលឃើញថា លោក អាលិន ស្មីត (AlanSmith) អ្នកចាត់ការ ក្រុមគ្រីស្តាល់ បានរៀបចំយុទ្ធសាស្ត្របិទមិនឲ្យ កាន់តូណា មាឱកាសទំនេរឡើយ ដោយឲ្យខ្សែការពាររីឆាដ ស (Richard Shaw) តាមបិទ រំខាន ឆាឆៅ ព្រោះគេដឹងថា កាន់តូណា ជាកីឡាករឆេវឆាវ ឆាប់ខឹងច្រឡោត។ ម្តងជាពីរដងទាំងគាត់និង អាឡិច ហ្វើគូសិន (Alex Ferguson) បានប្តឹងអាជ្ញាកណ្តាល អាលេន វីលខី (Alan Wilkie) ដោយសារ ការទាញអាវផង ទាក់ជើង។ ពេលនោះ កាន់តូណា បាននិយាយដាក់គាត់ថា”គ្មានកាតលឿងទេឬ?” ។ វាកើតឡើងនៅនាទី 48′ ដើមតង់ទីពីរនៅពេលអ្នកចាំទី មែនយូ កីឡាករ ភីតធើ ស្មីឆសេល (PeterSchmeichel) បានទាត់បាល់ឡើងទៅខាងទី គ្រីស្តាល់ ស្របពេលនោះ កាន់តូណា រត់ប្រជែងយកបាល់ ស្រាប់តែ ខ្សែការពារគ្រីស្តាល់រូបនេះដដែល បានចាប់ទាញគាត់ ដោយទ្រាំមិនបានគាត់ក៏បានទាត់បាល់ចំមុខកីឡាកររូបនេះ ធ្វើអោយអជ្ញាកណ្តាលពិន័យកាតក្រហម ដេញចេញពីទីលាន។ គាត់ក៏ដើរតម្រង់ទៅកន្លែងអង្គុយ ស្របពេលនោះលោក អាឡិច បានធ្វើព្រងើយកន្តើយដាក់គាត់ ដោយយកដៃស៊កចូលក្នុងហោប៉ៅអាវរងាធំរបស់គាត់ ធ្វើមិនដឹង ដូចនេះ កាន់តូណា បានដើរកាត់វេទិកាអង្គុយរបស់អ្នកគាំទ្រគ្រីស្តាល់ សំដៅទៅកាន់រូងចេញចូលរបស់កីឡាករ មិនទាន់ទាំងដល់ផងស្រាប់អ្នកគាំទ្រម្នាក់រត់ចុះមកពីកៅអីជួរទី១១ ដែលនៅខាងលើរួចស្រែកដាក់ កាន់តូណា ថា ” ខុសពេលវេលាហើយ ខុសផ្លូវហើយ..ឯងចង់ងាប់ឬ ? អាបារាំង ចង្រៃ អាបារាំងថោកទាប ……ទៅមុជទឹកឲ្យលឿនទៅ…ទៅស្រុកឯងវិញទៅ..ទៅៗៗ..”ដោយសារឆាប់ច្រឡោត ឆេវឆាវផងនោះ កាន់តូណា ក៏បានហក់ទៅធាក់តែម្តង។
នៅពេលនោះហើយដែលគេដាក់ចំណងជើងថា ” Kung-Fu 20″៕
ប្រភព ៖ The Guardien
ដោយ៖ វិច្ឆិកា