Friday, September 29, 2023
[the_ad id="301779"]

អុញ​នុះ​! លោក​ផ្កាយ​២ អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ ត្រូវបាន​កូនចៅ​ដែលជា​មន្ត្រីនគរបាល​នារីៗ នាំគ្នា​ផ្ដិតមេដៃ​ប្តឹង​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស​…

spot_img

​ថ្មីៗ​នេះ រឿងរ៉ាវ​មួយ​បាន​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅគគុក នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ដ​កំពង់ធំ ត្រូវបាន​មន្ដ្រីនគរបាល​នារី​ដែលជា​កូនចៅ បានរួម​គ្នា​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ទៅកាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី នៃ​ក្រសួងមហាផ្ទៃ ស្ដី​ពីបទ​បៀតបៀន​កេរ្ដិ៍​ភេទ​យ៉ាងធ្ងន់ធ្ងរ​។​

​នេះ​បើ​យោងតាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បានលើកឡើង​ឱ្យដឹងថា​៖ «​ត្រី​ឆ្ដោ​ស៊ី​កូន​ឯង​? លោក​ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​ទើបតែ​ទទួលបាន​ការព្រមាន​ពីស​ម្ដេច​ក្រឡាហោម ស ខេង កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០ ដោយសារតែ​ខ្វះ​ការយកចិត្តទុកដាក់​គ្រប់គ្រង និង​ដឹកនាំ ឥឡូវនេះ​ត្រូវបាន​មន្ត្រីនគរបាល​ជានា​រីៗ​នាំគ្នា​ផ្ដិតមេដៃ ប្ដឹង​មក​សម្ដេច​ក្រឡាហោម ស ខេង ជាថ្មី​ម្ដងទៀត​ពីបទ​បៀតបៀន​កេរ្តិ៍​ភេទ​ធ្ងន់ធ្ងរ​។ តាមរយៈ​លិខិត​ពីរ​ទំព័រ​ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​ស្នាម​មេដៃ​មន្ត្រីនគរបាល​ជានា​រីៗ បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន បាន​រៀបរាប់ថា លោក​ឧត្ដមសេនីយ៍ទោ អ៊ុក កុសល បាន​ប្រើ​អំណាច​ជា​មេ​បៀតបៀន​កេរ្តិ៍ខ្មាស​ចំពោះ​ពួកនាង​ដែល​ពួកនាង​មិនអាច​អត់ទ្រាំ​បាន​។ លោក​ឧត្ដមសេនីយ៍ទោ អ៊ុក កុសល មិនអាច​សុំ​ការទំនាក់ទំនង​បានទេ​ដោយសារតែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​»៕ ដោយ​៖ លឹម ហុង​

 

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img