Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខេមរៈ សិរីមន្ត គ្រាន់តែ​ឃើញ​ក្មួយ​ស្រី​ទាំងពីរ គ្រង​ឈុត​កូនក្រមុំ​បែបនេះ ស្រាប់តែ​លោក​លាន់មាត់​ថា​…

spot_img

​ថ្មីៗ​នេះ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ទើបតែ​បានចេញ MV ក្តៅៗ ជាមួយ​តួ​ស្រី​វ័យក្មេង​មាន​សម្រស់​ស្រស់​សោភា​ម្នាក់ ដែល​គេ​ដឹងថា​ជា​ក្មួយ​របស់លោក ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ព្រោះតែ​ម្នាក់ៗ​មិន​ស្មានថា លោក​មាន​ក្មួយ​ស្រី​មិន​ត្រឹមតែ​ស្រស់ស្អាត​ទេ តែ​ថែមទាំង​មាន​ទេពកោសល្យ​សិល្បៈ​ទៀត​។​

​ទោះយ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន​កាន់តែ​ស្រឡាំងកាំង​ទៀត​នោះ គឺ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​លេចមុខ​ក្មួយ​ស្រី​របស់លោក​ម្នាក់ទៀត មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ទេ គឺ​ថែមទាំង​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ទៀតផង​។​

​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​នោះ គឺថា​ក្មួយ​ស្រី​របស់លោក ខេមរៈ សិរីមន្ត ខណៈ​ទើបតែ​លេចមុខ​នៅលើ​វិថី​សិល្បៈ​ជា​លើកដំបូង​ប៉ុណ្ណោះ តែ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​អ្នក​ទាំងពីរ​ទទួលបាន​ការចាប់អារម្មណ៍​ដល់​សម្អាងការ​មួយ ហៅ​ថត​ស្បត​ដោយ​គ្រង​ឈុត​កូនក្រមុំ​យ៉ាង​ស្រស់ៗ​ស្អាត​តែម្តង​។​

​ភ្ជាប់​ជាមួយគ្នានេះ​ផងដែរ លោក​ខេមរៈ សី​រី ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម ដោយ​ពោល​ពាក្យ​សរសើរ​ដល់​ក្មួយ​ស្រី​ទាំងពីរ​យ៉ាង​ដូច្នេះ​ថា​៖ «WOW​ក្មួយ​ស្រី​របស់ខ្ញុំ​ទាំងពីរ​ទើបតែ​ថត​MV នឹង​ចេញ​ចម្រៀង​បាន​មួយ​បទ​សោះ​ត្រូវបាន​សំអាងការ ផ្តល់​កិត្តិយស​ឲ្យ​ថត​ស្ព​ត​បង្ហាញ​សម្លៀកបំពាក់​សំអាងការ​បាត់ទៅហើយ ជូនពរ​ក្មួយ​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចការងារ​របស់​ក្មួយ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×