Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Sevilla ទម្លាក់ Wolverhampton Wanderers

spot_img

​នៅ​កីឡដ្ឋាន Schauinland-Reisen-Arena ក្នុង​ទីក្រុង Duisburg ប្រទេស​អាល្លឺម៉ង់ ក្រុម​ឆ្កែចចក Wolverhampton Wanderers របស់​អង់គ្លេស​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​UEFA EUROPA LEAGUE​ហើយ ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ជើងឯក​ក្នុង​កម្មវិធី​នេះ​៥​សម័យកាល Sevilla​។ បរាជ័យ​កាលពី​យប់មិញ​បានធ្វើ​ឲ​ក្រុម​ឆ្កែចចក​ខូចចិត្ត​យ៉ាងខ្លាំង តាមពិតទៅ​ប្រសិនជា Raul Jimenez ស៊ុត​ប៉េ​ណា​ល់​ចូល​នោះ​វា​គឺជា Wolves ទេ​ដែលជា​អ្នក​នាំមុខ តែ​គួរ​ឲ​សោកស្តាយ​ណាស់​ដែល​គាត់​ធ្វើ​មិនបាន​សម្រេច​។ បើ​និយាយ​ពី Sevilla ដែល​ដឹកនាំ​ដោយ​លោក Julen Lopetegui វិញ មិន​ចាញ់​សោះ​ក្នុង​១៩​ចុងក្រោយ និង​មើលទៅ​ដូចជា​ម្ចាស់ការ​បំផុត​ក្នុង​ការប្រកួត​នេះ ជាពិសេស​កីឡាករ play-maker សញ្ជាតិ​កូ​ឡុំ​ប៊ី Ever Banega បាន​ប៉ះបាល់​រហូតដល់​១៨០​ដង និយាយ​ជារួម​ក្រុម​មកពី អង់គ្លេស មួយ​នេះ​ស្ទើរតែ​គ្មាន​ឱកាស​ដកដង្ហើម​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា បរាជ័យ​របស់​ក្រុម​ឆ្កែចចក ដែល​ដឹក​ដោយ​លោក Nuno Espirito Santo បាន​កើតឡើង​ក្នុង​នាទី​ចុង​ម៉ោង​ទៅហើយ​គឺ​នាទី​៨៨ ដែល​ស៊ុត​ចូល​ដោយ​កីឡាករ​សញ្ជាតិ អា​ហ្ស​ង់​ទីន វ័យ​២៦​ឆ្នាំ Lucas Ocampo ក្រោយ​ជ័យជំនះ​នេះ​ក្រុម Sevilla នឹង​ប៉ះ​ជាមួយ​ក្រុម​អង់គ្លេស​មួយ​ផ្សេងទៀត​គឺ Man Utd ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នាទី​ក្រុង Dusseldorf នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​៕
​ដោយ ៖​វិច្ឆិកា​

spot_img
×