Chelsea នៅតែសង្ឃឹមថា នឹងបំពេញចប់សព្វគ្រប់នូវកិច្ចព្រមព្រៀង សម្រាប់ខ្សែបម្រើប្រយុទ្ធ Bayer Leverkusen Kai Havertz ដោយក្នុងពេលឥឡូវនេះរដូវកាល Europa League របស់ក្លឹបនៅ Bundesliga បានបញ្ចប់ហើយក្រោយបរាជ័យដោយសារ Inter Milan ១ទល់នឹង២ ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃចន្ទ។
ទោះបីយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាផ្សេងគ្នាមួយចំនួន រវាងក្លឹបទាំងពីរលើការដាក់តម្លៃខ្លួនរបស់កីឡាករអន្រជាតិ អាល្លឺម៉ង់ រូបនេះ។ Havertz បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់ចង់ទៅលេងនៅ Chelsea តែទាស់គ្នាត្រង់តម្លៃដោយ Lever បានដាក់តម្លៃផ្តាច់កុងត្រាសម្រាប់កីឡាកររូបនេះ ៩០ លានផោន តែ Chelsea ហ៊ានក្នុងតម្លៃ៧០លានផោនប៉ុណ្ណោះ៕
ដោយ ៖វិច្ឆិកា