តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Arsenal នឹងត្រូវផ្តល់បៀវត្សរ៍យ៉ាងតិច២០មុឺនផោនក្នុងមួយសប្តាហ៍ប្រសិនពួកគេចង់ចុះហត្ថលេខាយកកីឡាករ Atletico Madrid សញ្ជាតិ ហ្កាណា Thomas Partey នៅរដូវក្តៅនេះ។
ក្រុមម្ចាស់ពាន FA CUP 2020 បានយក Partey ជាគោលដៅកំពូលរបស់ពួកគេបន្ទាប់ពីយកបាន Willian ពី Chelsea ខណ:ដែលពួកគេកំពុងមមាញឹកខ្លាំងដើម្បីពង្រឹងក្រុមនៅរដូវកាលថ្មីឆាបៗខាងមុខនេះ។ ប៉ុន្តែ Arsenal ត្រូវបានប្រាប់ដោយក្លឹប អេស្ប៉ាញ ថា ពួកត្រូវស្របតាមតម្លៃទិញផ្តាច់កុងត្រាពេញលេញចំនួន ៤៥លានផោន បើសិនចង់បាន កីឡាករអាហ្វ្រិករូបនេះ៕ ដោយ ៖វិច្ឆិកា