យោងតាមសារព័ត៌មានកីឡាដ៏ល្បីរបស់ អ៊ីតាលី La Gazzetta dello Sport បានអះអាងថា អតីតកីឡាកររបស់ Sampdoria វ័យ២៤ឆ្នាំ កម្ពស់១,៦៨ សញ្ជាតិ Uruguay Lucas Torreira ត្រូវបានភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅ Italy វិញ ក្រោយពីគាត់អះអាងជាដដែលថា គាត់នឹងមិននៅទីក្រុងឡុងដ៏ទៀតទេ។
ឥឡូវនេះគាត់ជាកីឡាករលើសតម្រូវការនៅកីឡដ្ឋាន Emirates ហើយ AC Milan ជាក្លឹបដែលចាប់អារម្មណ៍ចង់បានគាត់។ ប៉ុន្តែបើតាមកាសែត Calciomercato ជំនួសមកវិញ ក្លឹបយក្ស Italy កំពុងតែរៀបចំទិញយក Tiemoue Bakayoko ដែលត្រូវបាន Chelsea បំភ្លេចចោល និងធ្លាប់ខ្ចីជើងមក San Siro កាលពីរដូវកាល២០១៨-១៩៕
ដោយ ៖វិច្ឆិកា