Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ព្រួយបារម្ភ​ចំពោះ​បញ្ហា​គ្រឿងញៀន ចូលដល់​សហគមន៍ ខណៈ​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ចូលដល់​សហគមន៍​ឡើយ​

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​គ្រឿងញៀន បាន​ចូលដល់​ក្នុង​សហគមន៍ ហើយ​ជំងឺ​កូ​វីដ​-១៩ មិនទាន់​រីក​រាលដាល​ដល់​សហគម​ន៍​ឡើយ ដូច្នេះ អាជ្ញាធរ​តាម​មូលដ្ឋាន ត្រូវ​បន្ដ​ផ្សព្វផ្សាយ​អំពី​ផលវិបាក ចំពោះ​បញ្ហា​ការប្រើប្រាស់​គ្រឿងញៀន និង​ផ្សព្វផ្សាយ​អំពី​ការការពារ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា «​កម្ពុជា​មកដល់ពេលនេះ​មាន​ជំងឺ​កូ​វីដ​-១៩ មាន​ជាង​២០០​នាក់ ហើយ​ជំងឺ​ភាគច្រើន​នាំចូល​ពី​ក្រៅ ហើយ​ចំណុច​សំខាន់​មិនមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​ព្យាបាល​បាន​ទៀត​»​។​

​សម្ដេច​ក្រឡាហោម​បន្ដថា ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​មិនទាន់​ឆ្លង​ទៅដល់​សហគមន៍ នៅតាម​ជនបទ​ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩ គ្រប់ពេលវេលា​។ សម្ដេច​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ដែនដី ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយចំនួន បានរួម​គ្នា​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ កូ​វីដ​-១៩​។​ទោះបីយ៉ាងណា​ក៏ដោយ ជំងឺ​កូ​វីដ​-១៩ មិនទាន់​ធូរស្រាល​នៅឡើយ ដូច្នេះ​បន្ដ​ទប់ស្កាត់​ជំងឺ កូ​វីដ​-១៩​បន្ថែមទៀត​។

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ថែមថា «​បទល្មើស​គ្រឿងញៀន ខ្ញុំ​មានការ​បារម្ភ​ច្រើន ចង់​ច្រើនជាង​កូ​វីដ​-១៩​ទៀត ដោយសារ​កូ​វីដ​-១៩​មិនទាន់​ដល់​ជនបទ​ទេ ប៉ុន្ដែ​គ្រឿងញៀន​បានចាប់ផ្ដើម​ប​ញ្រៀ​ប​ដល់​ជនបទ​ហើយ​។ ខ្ញុំ​បាន​ពិនិត្យ​របាយការណ៍​ប្រចាំថ្ងៃ​របស់ ខេត្ត​ទាំងអស់ គឺ​ខ្ញុំ​កត់សម្គាល់​បញ្ហា​ទាំង​ប៉ុន្មាន​នឹង​ទេ ជាពិសេស បញ្ហា​គ្រឿង បញ្ហា​ចរាចរណ៍​»​។​

​សម្ដេច​ក្រឡាហោម ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ត្រូវ​បន្ដ​ទប់ស្កាត់​គ្រឿងញៀន​នៅតាម​សហគមន៍ ហើយ​ពេលណា​គ្រឿងញៀន​រាលដាល​ក្នុង​សហគមន៍​កាន់តែខ្លាំង នាំ​ឲ្យ​ពិបាកធ្វើ​ទប់ស្កាត់​។​សម្ដេច​ថា នាពេល​កន្លងមក អាជ្ញាធរ ក៏បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន បានធ្វើ​យ៉ាងច្រើន ផងដែរ​។​

​ដោយឡែក សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​រំលឹកថា នៅពេល​មិនទាន់​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ មាន​អ្នកស្លាប់​ក្នុង​មួយថ្ងៃ​ចាប់ពី ៦​នាក់ ទៅ​៧​នាក់ ក្រោយ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​មាន​ស្លាប់​ក្នុង​មួយថ្ងៃ ២-៣-៤​នាក់​។ សម្ដេច​បន្ថែមថា ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ មិនអាច​លុប​បំបាច់ មិន​ឲ្យ​មាន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ១០០% បានឡើយ​៕
​ដោយ​៖​កូ​ឡាប​

          

spot_img
×