ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា បាន Live វីដេអូ ទម្លាយចេញពីក្រុមហ៊ុនលក់ផលិតអនឡាញរកស៊ីជញ្ជក់ឈាមអ្នកទិញលក់បន្ត ឬ ហៅថាក្រុមហ៊ុនពីរ៉ាមីត ដោយឲ្យបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាពិសេសជាមួយចំពោះអ្នកលក់អនឡាញដែលតែងតែអួតផ្ទះវីឡា ឡានទំនើប និងសម្ញែងគ្រឿងអលង្កាពាក់ជ្រែកៗខ្លួន ដើម្បីអូសទាញឲ្យយើងផុងខ្លួនរហូតចុងក្រោយត្រូវវាន់កក្លាយជាកូនបំណុលធនាគារទារ។
ក្នុងនោះ ពេជ្រ សោភា ក៏បានគូសវាសបញ្ជាក់យ៉ាងស៊ីជម្រៅ ពី Step ក្បួនធ្វើស៊ីមួយដំណាក់កាលៗ ពីសំណាក់អ្នកលក់ចែកចាយ (មេធំ) ដែលនាងហៅថានេះជាក្បួនធ្វើស៊ីបែបពីរ៉ាមីត ហើយចុងក្រោយធ្វើឲ្យអ្នកលក់បន្ត ឬ តំណាងចែកចាយ ត្រូវទឹកភ្នែក ព្រោះតែមិននឹកស្មានលង់ខ្លួនចាញ់បោកគេ ដោយមិនដឹងខ្លួនបែបនេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញ ពេជ្រ សោភា បានលើកឡើងបែបនេះ ស្រាប់តែ ម៉ែ រ៉ួយ ដែលជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលអនឡាញដ៏ជោគជ័យ មានតំណាងចែកចាយខ្ទង់ម៉ឺននាក់ បានចេញវីដេអូប្រតិកម្មទៅកាន់ ពេជ្រ សោភា ភ្លាមៗ ដោយក្នុងនោះ ម៉ែរ៉ួយ បានលើកឡើងយ៉ាងដូច្នេះថា៖ «មានអ្នកខ្លះគាត់លក់ផលិតផលដែរ តែគាត់អត់មានតំណាងទេ គាត់ចេញមកបូកដកគុណចែក ទាំងមិនដឹងថាក្រុមហ៊ុនគេនីមួយៗដែលមានតំណាងចែកចាយ គេធ្វើរបៀបម៉េចផង គាត់អត់ដឹងទេ តែគាត់អត់មានតំណាងចែកចាយ គាត់ចូលមកនិយាយពីគេ… ខ្ញុំក៏មិនរើសដាក់ខ្លួនទេ ខ្ញុំមិនខ្វល់ទេ ខ្ញុំប្រាប់ហើយតើ បើចង់ត្រាវ (រមាស់) ដឹងណាស់ 27$ ឲ្យបងប្អូនខ្លួនឯង បើមុខមកវាមិនកើត ខ្លួនមានមុខមានមាត់ល្បី អ៊ីចឹងជួលគេ ឲ្យគេ 10$ ចូលទៅមើល ស៊ើបដាក់ក្រុមហ៊ុនមួយហ្នឹងឲ្យណាណីម្តងមើល វាប្រព័ន្ធ Network អ្ហេស! វាប្រព័ន្ធពីរ៉ាមីតអ្ហេស! លុយប៉ុនៗហ្នឹង មាសស្នេហ៍ មានមុខមាត់ប៉ុនហ្នឹងដែរ ដាក់មក ស៊ើបឲ្យគ្រប់ក្រុមហ៊ុនហ្មង»។
ម៉ែរួយ ក៏បានប្រាប់មាសស្នេហ៍ ពេជ្រ សោភា ទៀតថា «មាសស្នេហ៍ ម្ត៉េចតែយើងបានដើរថាឲ្យគេហើយ យើងត្រូវរកភ័ស្តុតាងឲ្យគ្រប់ទៅ…។ អ៊ីចឹងបើវាត្រាវក្នុងខ្លួនវាច្រើន វារមាស់ខ្លាំង ឬហៅថាចង់វាយប្រហារគេខ្លាំង ក៏ជួលគេស៊ើបម៉ាក្រុមហ៊ុនមួយៗ វាអត់អស់១ពាន់ដុល្លារទេ ១ពាន់ដុល្លារអត់អស់ច្រើនទេ មេសស្នេហ៍! ស៊ើបឲ្យគ្រប់ ហើយចាំយកទៅនិយាយ អាហ្នឹងព័ត៌មានច្បាស់ៗ ដាក់ដឿកៗហ្មង ហើយបើដឹងឲ្យច្បាស់ទៀត ដាក់ឲ្យចំឈ្មោះតាហ្មង…. ទោះបីចង់ប្តឹង ក៏ប្តឹងមិនឈ្នះមាសស្នេហ៍ដែរ»។
ម៉ែរួយ នៅបានបញ្ជាក់ទៅកាន់បងប្អូនថា ប្រសិនបើផលិតផលរបស់នាង មិនល្អ ឬ ក្រុមហ៊ុនរបស់នាងជាក្រុមហ៊ុនរកស៊ីបោកប្រាស់គេ នោះពុំអាចឈរជើងបានរាប់ឆ្នាំមកទល់ពេលនេះនោះទេ ហើយក៏មិនអាចបោកទៅលើមុខដដែលនោះដែរ ព្រោះថា ការរកស៊ីបោកប្រាស់គេមិនអាចធ្វើបានដល់រាប់ឆ្នាំបែបនេះបានទេ ពោលគឺបោកគេបានតែពីរបីថ្ងៃហ្នឹងរលាយហើយ។
ដោយឡែក អ្នកស្រី សៀវ ម៉ី វិញ ក៏បានចេញមកប្រតិកម្មទៅនឹងការលើកឡើងរបស់ ពេជ្រ សោភា ផងដែរ ដោយអ្នកស្រីមិនអាចទទួលយកបានឡើយ ចំពោះការប្រើពាក្យវាយប្រហារថា អ្នកសម្ញែងផ្ទះវីឡា មាសពេជ្រ គួរប្រុងប្រយ័ត្នក្រែងអស់គូទខោ។ តែទោះយ៉ាងណា ក្នុងនោះ អ្នកស្រីក៏ទទួលស្គាល់ថា ប្រយោគទី២ដែល ពេជ្រ សោភា បានលើកឡើង មួយចំនួនគឺជាការពិត និងមួយចំនួនក៏មិនត្រឹមត្រូវដែរ។
អ្នកស្រី សៀវ ម៉ី ក៏ចង់បញ្ជាក់ទៅកាន់ ពេជ្រ សោភា ឲ្យដឹងថា សម្រាប់អ្នកស្រីផ្ទាល់ គឺអ្នកស្រីជាមនុស្សចូលចិត្តពាក់ ចូលចិត្តភាពស្រស់ស្អាត ហេតុនេះ អ្នកស្រីត្រូវតែធ្វើអ្វីដែលអ្នកស្រីប៉ងប្រាថ្នា និងក៏បានបញ្ជាក់យ៉ាងចាក់ដោតបែបនេះថា «ខំប្រឹងរកស៊ី ក៏ព្រោះតែចង់មានចង់បាន និងចង់ឲ្យរូបស្រស់ស្អាត បើមិនអ៊ីចឹងទេ តើខំប្រឹងធ្វើអ្វី… សម័យនេះ ចូលចិត្តសប្បាយៗច្រើនជួបជុំមិត្តភ័ក្តិ តែងខ្លួនលម្អៗទៅកាន់គ្នាតែប៉ុណ្ណឹង សម្ភារគ្រឿងពេជ្រ គឺតែងតែពាក់ហើយ ខ្ញុំមិនជឿថា អ្នកមានរបស់ពាក់យកទុកក្នុងទូទេ ហើយមានលុយទុកឲ្យកណ្តុរកាត់ទេ….ចា៎ខ្ញុំអត់ជឿទេៗ! តែបើរឿងប៊ីសស៊ីនីសហ្នឹង បងឯងនិយាយក្រោយខ្ញុំទេ ខ្ញុំនិយាយហើយៗ វាការពិត បងឯងនិយាយត្រូវ! អារឿងតំណាងមួយពីតំណាងមួយ តគ្នាទៅទិញហ្នឹង ខ្ញុំនិយាយមុនហើយៗ បងឯងមើល Live ខ្ញុំទៅ បងឯងនិយាយក្រោយខ្ញុំទេបង ព្រោះខ្ញុំដឹងមុនបងឯងទៀត ។ ហេតុអី បានជាខ្ញុំមិនរើសតំណាងចែកចាយ… អារឿងរើសតំណាងស៊ីតៗគ្នាហ្នឹង គឺខ្ញុំអត់ទេ! ។ តែរឿងនេះមិនអាចទទួលយកបានទេ ព្រោះអ្នកលក់អនឡាញមួយចំនួន គាត់លេងគ្រឿងពេជ្រដូចគ្នា ដែលធ្វើឲ្យប៉ះពាល់គេច្រើន….។
ចង់ដឹងថា តើម្ចាស់ក្រុមហ៊ុនផ្នែកផលិតផលអនឡាញដ៏ធំៗទាំងពីរ ប្រតិកម្មផ្សេងៗគ្នាទៅកាន់ ពេជ្រ សោភា យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៕ ដោយ៖ លឹម ហុង