Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ Barcelona​ឬ Bayern ជា​អ្នក​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

spot_img

​សឹងតែ​មិនគួរ​ឲ្យ​ជឿថា Barça ឈានដល់​វគ្គ​៨​ចុងក្រោយ​១៣​រដូវ​កាល​ជាប់ៗ​គ្នា​ក្នុង Champions League ប៉ុន្តែ​ពួកគេ​មិន​បានឈ្នះ​ពានរង្វាន់​នេះឡើយ​តាំងពី​ឆ្នាំ​២០១៥​។

​ក្លឹប​យក្ស​នៅ​តំបន់ កាតា​ឡាន់ ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី Champions League កាល​ឆ្នាំ​២០១៩ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ បើទោះបី​ស៊ី Liverpool ក្នុងផ្ទះ​ខ្លួនឯង ៣​ទល់នឹង​០ សម្រាប់​ជើង​ទី​១ តែ​បាន​បរាជ័យ​នៅ​ជើង​ទី​២​ដ៏​ធ្ងន់ធ្ងរ ០-៤ នា​កីឡដ្ឋាន Anfield​។​

Barça ចាញ់​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៣១​ប្រកួត​ចុងក្រោយ​នៅ Champions League ទោះបី​មិនដែល​បរាជ័យ​សោះ​ទល់នឹង​ក្លឹប​អាល្លឺម៉ង់ ក្នុង​៦​ប្រកួត​ចុងក្រោយ​ចាប់តាំងពី​បរាជ័យ​ដោយសារ​ក្លឹប Bayern Munich នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៥​។​

Barça បានឈ្នះ​១៤​ប្រកួត​ក្នុងចំណោម​១៩​ប្រកួត​ទល់នឹង​ក្លឹប អាល្លឺម៉ង់​។ កំណត់ត្រា​របស់​ក្លឹប​នៅ អេ​ស្ប៉ា​ញ មួយ​នេះ​គឺ​អន់​បំផុត​ទល់នឹង Bayern ក្នុងការ​ជួបគ្នា​១០​លើក​របស់​ក្រុម​ទាំង​២​គឺ Barça ឈ្នះ ត្រឹម​២​ដង​ប៉ុណ្ណោះ ក្នុងនោះ​ចាញ់​៦​និង​ស្មើ​២៕

​ដោយ ៖​វិច្ឆិកា​

spot_img
×