កម្មករជាង 1.000 នាក់ ត្រូវបានជាប់នៅក្រោមអណ្តូងរ៉ែមាស នៅអាហ្វ្រិកខាងត្បូងអស់រយៈពេលជាង 24 ម៉ោង ដោយសារតែការដាច់ចរន្តអគ្គិសនី មានសុវត្ថិភាពនៅព្រឹកថ្ងៃទី ០២ កុម្ភៈ វិញហើយ។
ក្រុមហ៊ុនរ៉ែមាស Stillbite Sibanye-Stillwater ដែលមានទីតាំងស្ថិតនៅប្រហែល 240 គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងឲ្យដឹងថា ៖ អ្នកជីករ៉ែ ត្រូវបានគេធ្វើតេស្តសុខភាព បន្ទាប់ពីបានសង្គ្រោះមកវិញដោយសុវត្ថិភាព។ យោងតាមក្រុមហ៊ុននេះ ក្រុមកម្មករមិនបានរងរបួសធ្ងន់ទេ ហើយគេរំពឹងថា នឹងបន្តធ្វើការនៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ។
មុននោះព្យុះដ៏ខ្លាំងមួយបានវាយប្រហារតំបន់នេះ កាលពីថ្ងៃទី 31 ខែមករា បណ្តាលឱ្យដាច់ចរន្តអគ្គសនី ក្នុងតំបន់យ៉ាងធំ។ ការលើកឡើងបានធ្វើឱ្យកម្មករជាង 1.000 នាក់ បានជាប់គាំងនៅជម្រៅ 1.000 ម៉ែត្រ។
អ្នកដឹកនាំក្រុមហ៊ុន Sibanye-Stillwater បាននិយាយថាម្ហូបអាហារ និងទឹក ត្រូវបានដឹកជញ្ជូនទៅឲ្យកម្មករ ជួយពួកគេរក្សាជីវិត ខណៈពេលរង់ចាំជំនួយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា ជណ្តើរយន្តមួយត្រូវបានដំណើរការនៅព្រឹកថ្ងៃទី 1-2 ខែមករា ដោយជួយសង្គ្រោះកម្មករបានចំនួន 272 នាក់ ខណៈដែល 955 នាក់ នៅសល់បន្តជាប់ដល់ព្រឹកព្រលឹម។ បន្ទាប់មកពួកគេត្រូវបានសង្គ្រោះបន្ត។ បណ្តាញអគ្គិសនីត្រូវបានតភ្ជាប់។
អ្នកជំនាញការនិងសហជីពអាហ្វ្រិកជាច្រើន បានរិះគន់ដំណើរការការងារ ដែលគ្មានសុវត្ថិភាពរបស់ក្រុមហ៊ុន។ អណ្តូងរ៉ែមាសមិនបានរៀបចំផែនការសង្គ្រោះណាមួយ ក្នុងករណីមានខ្យល់ព្យុះនោះទេ។ សហជីពកម្មករជាតិអាហ្វ្រិកខាងត្បូង ក៏សូមអំពាវនាវឱ្យកម្មករបដិសេធមិនធ្វើការ«ក្នុងស្ថានភាពគ្រោះថ្នាក់» បែបនេះ។
ប្រទេសអាហ្វ្រិកខាងត្បូងប្រភពរ៉ែសម្បូរបែប រួមទាំងស្រទាប់រ៉ែមាសជ្រៅបំផុត ក្នុងពិភពលោក។ នៅខែសីហាកម្មករ 5 នាក់ត្រូវបានស្លាប់ បន្ទាប់ពីអណ្តូងរ៉ែមាស នៅជាយក្រុង Johamessbnrg បានដួលបាក់ស្រុត៕ សូយន