Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែសីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​មាន​ដូចខាងក្រោម​៖
១- សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥​។​
២- សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ ឧស្សាហ កម្មក​ម្ពូ​ជា​ឆ្នាំ​២០១៥-២០២៥ (IDP) ក្នុង​ឆ្នាំ​២០១៧-២០១៨​។​
៣-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​៖
៣.១- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
៣.២- សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រុង​គី​ហ្កា​លី​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​ស្តី​ពីសា​ធាតុ​បំផ្លាញ ស្រទាប់​អូហ្សូន​។​
៣.៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក នៃ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បា​រ៉​ត​។​
៣.៤- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​
៣.៥-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្សី​៕
​ដោយ​៖​កូ​ឡាប​

     

spot_img
×