ថ្វីបើត្រូវបានគេជឿជាក់ថា លោកពូទីន នឹងឈ្នះច្រើនលើសលប់នៅក្នុងការបោះឆ្នោតខែមីនា ក៏ដោយ តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀរពូទីន នៅតែពិចារណាករណីផែនការអនាគត បើសិនជាគាត់បរាជ័យក្នុងការប្រណាំងធ្វើជាម្ចាស់វិមានក្រែមឡាំង នៅឆ្នាំ ២០១៨។
លោកប្រធានាធិបតីពូទីន បើកបរសាកល្បងម៉ាស៊ីនច្រូតស្រូវ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀរពូទីន កាលពីថ្ងៃទី 2 ខែកុម្ភៈ បានមកធ្វើទស្សនកិច្ចនៅរោងចក្រសម្ភារៈកសិកម្ម Rostselmash ។ នៅទីនេះ មេដឹកនាំរុស្ស៊ីបានសាកល្បងប្រើប្រាស់ម៉ាស៊ីនច្រូតស្រូវ។
ប្រធានាធិបតីពូទីននិយាយថា អាជីពរបស់គាត់អាចផ្លាស់ប្តូរទិសដៅ ប្រសិនបើគាត់មិនត្រូវបានជាប់ឆ្នោតឡើងវិញ។
លោកបាននិយាយលេងសើចផ្តោតសំដៅដល់ថ្ងៃបោះឆ្នោតខាងមុខថា៖ “ប្រសិនបើវាមិនជាប់ឆ្នោតទេនោះ ខ្ញុំនឹងចាប់ផ្តើមធ្វើការជាអ្នកច្រូតស្រូវ” ។
ប្រធានាធិបតីពូទីន បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់គាត់ជាបេក្ខជនឯករាជ្យនៅដើមខែធ្នូឆ្នាំ 1977 ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃ ០៣ ខែកុម្ភៈ បានប្រកាសបេក្ខជន ៨ នាក់ ចុងក្រោយ រួមទាំងប្រធានាធិបតី វ្ល៉ា ឌីមៀរពូទីន។ បច្ចុប្បន្ននេះគាត់ត្រូវបានគេចាត់ទុកថា ជាបេក្ខជនដែលនឹងជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីខែក្រោយ។ យោងតាមការស្ទង់មតិរបស់ VTSIOM ដែលបានចេញផ្សាយនៅចុងខែមករា 70% នៃអ្នកឆ្លើយតបបានគាំទ្រលោកពូទីន។ ក្លាយជាប្រធានាធិបតីរុស្ស៊ីបន្តទៀត៕ សូយន