ក្រចេះ ៖ គ្រឿងញៀនមានទម្ងន់ជាង១គីឡូក្រាមនិងមេខ្លោងជួញដូរគ្រឿងញៀន៤នាក់ ត្រូវបាននគរបាលនាំខ្លួនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២កុម្ភៈ។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនករបាលខេត្តក្រចេះ បានមានប្រសាសន៍ថា យុទ្ធនាការក្នុងការចាប់បង្ក្រាបជនសង្ស័យគ្រឿងញៀន ប្រុស ស្រីចំនួន៤នាក់ដែលបាន ធ្វើឡើងពីនគរបាលជំនាញកាលពីថ្ងៃទី៣១ ខែមករា នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ក្នុងនោះមានជនប្រុសស្រី៤នាក់ ត្រូវបានចាប់ខ្លួនជាមួយនិងគ្រឿងញៀនទំងន់ជាង ១គីឡូក្រាម។ ជនសង្ស័យគ្រឿងញៀន៣នាក់ត្រូវបាន កម្លាំងនគរបាលឆ្មក់បង្ក្រាបនៅក្នុងព្រៃមួយកន្លែង ក្នុងឃុំព្រែក សាម៉ាន់ ស្រុកឆ្លូង។ ក្រោយការចាប់ខ្លួនលើជនសង្ស័យទាំង៣នាក់នេះបាន កម្លាំងនគរបាលបានបន្តចាប់ខ្លួនស្ត្រីមេគ្រឿង ញៀនធំបានម្នាក់ទៀតឈ្មោះរី ហ្វីអះ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅក្នុងលំនៅឋាន មូយកន្លែងនិងបានដកហូតថ្នាំញៀន ៧៩កញ្ចប់ធំ៕ ដោយ៖បញ្ញាស័ក្តិ