Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោលនយោបាយ​ជាតិ​ដំឡូង​មី បានសម្រេច​កំណើនសេដ្ឋកិច្ច​ថ្មី​ដ៏​រឹងមាំ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​បានធ្វើឱ្យ​កម្ពុជា ទទួលបាន​កិត្តិនាម​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​

spot_img

​ភ្នំពេញ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍​មួយចំនួន​លើ “​សេចក្តីព្រាងច្បាប់​ស្ដីពី គោលនយោបាយ​ជាតិ​ដំឡូង​មី ២០២០-២០២៥”​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្ដីពី គោលនយោបាយ​ជាតិ​ដំឡូង​មី ២០២០-២០២៥” កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

​លោក​បាន​បន្ថែមថា គោលនយោបាយ​នេះ​បានសម្រេច​កំណើនសេដ្ឋកិច្ច​ថ្មី​ដ៏​រឹងមាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​បានធ្វើឱ្យ​កម្ពុជា​ទទួលបាន​កិត្តិនាម​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​។ លទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ បាន​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ជាច្រើន​លាន​នាក់​។​
ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​សម្រេចបាន​នូវ​គៅ​ល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​មួយ ដ៏​រស់​រវើក​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​គោលនយោបាយ​នេះ បេ្ដ​ជា្ញ​យ៉ាង​មុតមាំ​ក្នុងការ​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន ឱ្យ​កាន់តែ​ធំ​និង​សម្បូរបែប ដោយ​ផ្ដោតលើ​វិស័យ​ដែលមាន​សក្ដានុពល​ក្នុង​ការលើក​កម្ពុជា​ជីវភាព​ប្រជាជន ផ្ដល់​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ និង​មាន​ឧត្តមភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​។ គោលនយោបាយ​នេះ​ចាត់ទុកថា ការធ្វើ​ទំនើបកម្ម​កសិកម្ម​ជា​ជម្រើស​អាទិភាព ដ៏​សំខាន់​ចាំបាច់​បំផុត​មួយ ជាពិសេស​គឺ​ការផ្លាស់ប្ដូរ​ពី​កសិកម្ម​បែប​ប្រពៃណី ផលិតកម្ម​គ្រួសារ​មិន​ស្របតាម​បទដ្ឋាន​ប​ចេ្ច​ក​ទេស​និង​តាម​យថាផល ទៅជា​ក​សិ​-​ពាណិជ្ជកម្ម​ដែលមាន​ភាព​សុក្រឹត​នៃ​ផលិតកម្ម​អាច​ព្យាករ​និង​គ្រប់គ្រង​បាន​។ ការអភិវឌ្ឍ​នេះ​នឹង​បង្កើតបាន​ខឿន​ក​សិ​-​ឧស្សាហកម្ម​បន្ថែម​សម្រាប់​ជាតិ ដែល​បង្កើត​ការងារ​ថ្មី​និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ច្រើនបែប​ដល់​ពលករ​និង​យុវជន​កម្ពុជា​។ ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​និង​ការអភិវឌ្ឍ​ក​សិ​-​ឧស្សាហកម្ម អាចបង្កើត​ប្រាក់ចំណូល​បន្ថែម​ដល់​ប្រជាជន និង​ផ្សារភ្ជាប់​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​បង្កើតបាន​នូវ​ភាព​ប្រទាក់ក្រឡា នៃ​ចរន្ត​សេដ្ឋកិច្ច​និង​បង្កើន​ឧត្តមភាព​នៃ​ការនាំចេញ​ផលិតផល ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

– ការរីកលូតលាស់​ដ៏​មហស្ចារ្យ​នៃ​ផលិតកម្ម​ដំឡូង​មី : ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​តំបន់​ដាំ​ដុះ​ដំឡូង​មី ក្នុង​ទសវត្ស​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ដំណាំ​ដំឡូង​មី ក្លាយជា​ដំណាំ​សំខាន់​ទី​ពីរ បន្ទាប់ពី​ស្រូវ​នៅ​កម្ពុជា​។ ដំឡូង​មី​មាន​ចំណែក​ចន្លោះ​ពី​៣ ទៅ​៤​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ ក្នុង​មួយឆ្នាំៗ ថវិកា​ប្រហែល​៣០០​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​វិនិយោគ​ដើម្បី​ដាំដំឡូង​មី​លើ​ផ្ទៃដី​ទំហំ​ធំ​ជាង​៦០០ ០០០​ហិកតា​។ ខណៈដែល​ការនាំចេញ​ភាគច្រើន​ជា​មើមដំឡូង​មី​ស្រស់ និង​ចំណិត​ដំឡូង​មី​ក្រៀម មានតម្លៃ​ប្រហែល ៧២៨​លាន​ដុល្លារ​អាម៉េរិក​។ ប្រជាជន​នៅ​ជនបទ​ច្រើនជាង​៩០ ០០០(​ប្រាំបួន​ម៉ឺន​) គ្រួសារ​រស់នៅក្នុង​ខេត្ត​ចំនួន ១៣ កំពុង​ប្រក​បរបរ​ដាំ​ដុះ​ដំឡូង​មី​និង​ពលករ​ជាច្រើន​កំពុង​បម្រើការ​ក្នុង​វិស័យនេះ ក្នុងដំណាក់កាល​ផ្សេងៗ ដូចជា ដាំ​ដុះ ប្រមូល​ផល កែច្នៃ និង​នាំចេញ​។ កន្លែង​ប្រមូល​ទិញ​ផលិតផល​ដំឡូង​មី​មាន​ចំនួន ៥៥០​កន្លែង ភាគច្រើន​ស្ថិតក្នុង​ខេត្ត​ចំនួន​ប្រាំ ដូចជា ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។​

– ការកកើតឡើង​នៃ​ផលិតកម្ម​ដំឡូង​មី​នៅ​កម្ពុជា : ការកើនឡើង​តម្រូវការ​ចំណិត​ដំឡូង​មី​ក្រៀម​សម្រាប់​ចម្រាញ់​អេតាណុល​និង​ម្សៅ​របស់​ប្រទេស​ចិន បាន​បង្កើត​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​សកម្ម​មួយ​រវាង​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍​។ ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​នេះ​អាច​កំណត់​បាន​ថា ប្រទេស​ចិន​ជា​អ្នកបញ្ជា​ទិញ​ធំជាងគេ​នៅក្នុង​ពិភពលោក ហើយ​ប្រទេស​ថៃ និង​វៀតណាម​ជា​អ្នកផ្គត់ផ្គង់​ដ៏​ធំ​បំផុត​សម្រាប់​ទីផ្សារ​អន្តរជាតិ ខណៈពេលដែល​កម្ពុជា​ដើរតួនាទី​ជា​អ្នក​ដាំ​ដុះ​ដំឡូង​មី​។ ប្រទេសជិតខាង​យើង​មិនអាច​ព​ង្រឹ​ក​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​របស់ខ្លួន បាន​ដោយសារ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​របស់​ពួកគេ ត្រូវបាន​កំណត់​និង​បែងចែក​ច្បាស់លាស់​។​

– រចនាសម្ព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃ​ដំឡូង​មី​ក្នុង​តំបន់ : ទីផ្សារ​ដំឡូង​មី​នៅ​អាស៊ី​បាន​បង្កើត​ខ្សែសង្វាក់​តម្លៃ​តំបន់​មួយ​ដែល​ប្រទេស​កម្ពុជា​ជា​អ្នក​ដាំ​ដុះ ប្រមូល​ផល និង​កែច្នៃ​បឋម ខណៈពេលដែល​ប្រទេសជិតខាង​ដែល​គ្រប់គ្រង​ទីផ្សារ និង​មាន​ឧត្តមភាព​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ដើរតួនាទី​ជា​អ្នក​កែច្នៃ នាំចេញ និង​ចរចា​តម្លៃ​។​
ដំឡូង​មី គឺជា​ដាំ​ណាំ​ក​សិ​-​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ និង​មិនមែនជា​អាហារ​មូលដ្ឋាន​សម្រាប់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​វា​ជា​អាហារ​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី ឥណ្ឌា អាហ្វ្រិក និង​អាម៉េរិក​ឡាទីន​មួយចំនួនធំ​។ ការនាំចេញ​ដោយផ្ទាល់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន មាន​ទំហំ​តូច​ដែលមាន​តម្លៃ​ត្រឹមតែ ១៥.៥​លាន​ដុល្លារ​ម៉េ​រិ​ក ឬ​៨១ ៤៩៧​តោន​សម្រាប់​ចំណិត​ដំឡូង​មី​ក្រៀម និង​១០.៥​លាន​ដុល្លារ​អាម៉េរិក ឬ​៣០ ៩៣៧​តោន​សម្រាប់​ម្សៅ​មី​នៅ​ឆ្នាំ​២០១៦​។ រហូតមកទល់​ពេលនេះ បរិមាណ​នៃ​ការនាំចេញ​ដោយផ្ទាល់​ពី​កម្ពុជា​មិនទាន់មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​នោះទេ​។​

– និន្នាការ​ទីផ្សារ​ដំឡូង​មី : ដំឡូង​មី​ត្រូវបាន​គេ​ដាំ​ដុះ​ក្នុងប្រទេស​ច្រើនជាង​៩០​នៅ​ទ្វីបអាហ្វ្រិក អាម៉េរិក​ឡាទីន និង​អាស៊ី​។ វា​គឺជា​ដំណាំ​សំខាន់បំផុត​បន្ទាប់ពី​ស្រូវ ពោត និង​ស្រូវ​សាលី និង​ជា​ស្បៀងអាហារ​របស់​មនុស្ស ៧៧០​លាន​នាក់​។ ផលិតផល​កម្ម​ដំឡូង​មី​ពិភពលោក​បាន​កើនឡើង​ដ​២.៥​ភាគរយ រវាង​ឆ្នាំ​២០០៩-២០១៦ ដែល​បរិមាណ​ផល​ផលិត​បាន​ឈានដល់ ២៨០​លាន​តោន​ក្នុង​ឆ្នាំ​២០១៦​។​
ការផ្លាស់ប្ដូរ​គោលនយោបាយ​កសិកម្ម​របស់​ប្រទេស​ចិន​ក៏​ផ្តល់​ផលប៉ះពាល់​ដល់​តម្លៃ​ដំឡូង​មី​។ ការដកចេញ​នូវ​ការឧបត្ថម្ភ​ធន​លើ​ផលិតកម្ម​ពោត និង​ការបញ្ចេញ​ស្ដុក​ពោត​នៅក្នុង​ប្រទេស​ចិន ក្នុង​រដូវ​ដាំ​ដុះ​និង​ប្រមូល​ផល​ឆ្នាំ​២០១៦/២០១៧ បណ្ដាលឱ្យ​ថ្លៃ​ពោត​ធ្លាក់ចុះ​ពី ៣៦០ ទៅ​២០០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ កត្តា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ថ្លៃ​ដំ​ឡូ​មី​នៅក្នុង​តំបន់​អាស៊ាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប គឺ​១៦០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​សម្រាប់​ចំណិត​ដំឡូង​មី​ក្រៀម និង​៣២០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​សម្រាប់​ម្សៅដំឡូង​មី​។ ក្រោយ​ការធ្លាក់ចុះ​តម្លៃ​ដ៏​គំហុក​នេះ តម្លៃ​ដំឡូង​មី​បាន​កើនឡើង​វិញ​ពី​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦-២០១៧ ដល់​កម្រិត​ខ្ពស់បំផុត​គឺ ២៤០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​សម្រាប់​ចំណិត​ដំឡូង​មី​ក្រៀម និង​៥៥០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​សម្រាប់​ម្សៅដំឡូង​មី​នៅ​ឆ្នាំ​២០១៧-២០១៨​។ ថ្លៃ​ខ្ពស់​នេះ​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​មានការ​រា​ត​ចៃ​ម្សៅ​(mealybug) ក្នុង​ឆ្នាំ​២០១០ នៅ​ប្រទេសជិតខាង​។​
ការផលិត​ម្សៅដំឡូង​មី​មាន​បរិមាណ ៦​លាន​តោន ជាមួយនឹង​កំណើន ២,២​ភាគរយ ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ តាម​ការចុះបញ្ជី​អត្រាកំណើន​ប្រចាំឆ្នាំ​សរុប (Compound Annual Growth Rate CAGR) ហើយ​វា​មាន​ចំណែក ៨​ភាគរយ​នៃ​បរិមាណ​ម្សៅ​សរុប​របស់​ពិភពលោក ដែល​ផលិត​ចេញពី​កសិផល​ផ្សេងទៀត​។ តម្រូវការ​ម្សៅដំឡូង​មី​ពិភពលោក​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ក្នុង​កម្រិត CAGR ១.៩​ភាគរយ ចន្លោះ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០២២ ដែល​បរិមាណ​របស់​វា​នឹង​កើន​ដល់ ៧.៤​លាន​តោន​នៅ​ឆ្នាំ​២០២២​។​
ដោយសារ​លក្ខណៈពិសេស​នេះហើយ បានជា​ធ្វើឱ្យ​ផលិតផល​ដែល​កែច្នៃ​ពី​ដំឡូង​មី មាន​ទីផ្សារ​ពិសេស​ដែល​ផលិតផល​កែច្នៃ​ចេញពី​ពោត ស្រូវ​សាលី អង្ករ និង​ដំឡូង​មី​បារាំង​មិនអាច​ជំនួស​បាន​។ ទោះបី​ជាមាន​អ្នកទិញ​មាន​ឆន្ទៈ​ផ្តល់​តម្លៃ​ខ្ពស់​សម្រាប់​ផលិតផល​កែច្នៃ​ពី​ដំឡូង​មី (​ជាពិសេស​ម្សៅដំឡូង​មី​សរីរាង្គ​) ក៏ដោយ​ទីផ្សារ​ទាំងនេះ​មានការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ការបង្កើត​ប្រព័ន្ធ​អនុលោម​ផលិតផល​ដំឡូង​មី នឹង​ស្ដង់ដា​សរីរាង្គ​និង​ការទទួលបាន​ផ្លាកសញ្ញា​បញ្ជាក់​គុណភាព ត្រូវការ​ដើមទុន​វិនិយោគ​ដំបូង​ច្រើន​និង​ពេលវេលា​យូរ សម្រាប់​ការរៀបចំ​ប្រព័ន្ធ​ការងារ​និង​កសាង​សមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ ដែល​នេះ​ជា​កត្តា​ប្រឈម​សម្រាប់​សហគមន៍ និង​/​ឬ សហគ្រាស​ធុន​តូច​និង​មធ្យម​។ សម្រាប់តែ​ម្សៅដំឡូង​មី​សរីរាង្គ​តែមួយ​មុខ​គត់ តម្រូវការ​របស់​វា​កើនឡើង ១០០០​ដង ក្នុង​រយៈពេល​១០​ឆ្នាំ​ដែល​ចាប់ពី ៦០​តោន​នៅ​ឆ្នាំ​២០០៧ ដល់ ៦០ ០០០​តោន​នៅ​ឆ្នាំ​២០១៧​។​

​ការដាំដុះ​និង​ពាណិជ្ជកម្ម​ដំឡូង​មី​ត្រូវបាន​ប្រមើល​ឃើញថា នឹងមាន​ភាព​អំ​ណាយ​ផល​ល្អ​សម្រាប់​ភូមិភាគ​អាស៊ីអាគ្នេយ៍​នាពេល​អនាគត ព្រោះ​ទិន្នផល​របស់​វា​អាច​ប្រកួតប្រជែង​ជាមួយ​ពោត​និង​ដំណាំ​ជំនួស​ផ្សេងទៀត​សម្រាប់​ការកែច្នៃ​ម្សៅ អេតាណុល និង​ផលិតផល​ផ្សេងៗ​។​

​ជា​ចក្ខុវិស័យ គោលនយោបាយ​ជាតិ​ដំឡូង​មី មាន​ចក្ខុវិស័យ​កសាង​មូលដ្ឋាន​ផលិតកម្ម​ដំឡូង​មី ប្រកបដោយ​និរន្តរភាព សម្រាប់​ការកែច្នៃ​ប្រកបដោយ​គុណភាព ដើម្បី​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​

​ក្នុង​គោលបំណង និង​គោលដៅ គោលនយោបាយ​ជាតិ​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត ផល​កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ប្រកបដោយ​និរន្តរភាព សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។
​ដើម្បី​សម្រេច​នូវ​គោលបំណង​ខាងលើ គោលនយោបាយ​ជាតិ​នេះ បានកំណត់​គោលដៅ​ចំនួន​៣៖
– ផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី ឬ​គ្រួសារ ឱ្យទៅជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម និង​ការ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស ដែល​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ការប្រើប្រាស់​ដី​ប្រកបដោយ​ចីរភាព និង​កសិកម្ម​វៃឆ្លាត​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​
– គាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​កែច្នៃ​ផលិតផល​ដំឡូង​មី ដែលមាន​តម្លៃបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ក៏ដូចជា​ទាក់ទាញ​វិនិយោគ​បន្ថែម​ក្នុង​វិស័យ​ដំឡូង​មី​។​
– ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម តាមរយៈ​ការ​ជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ កែលម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ និង​សម្របសម្រួល​ជាមួយ​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។​

​លោកអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា គោលនយោបាយ​ជាតិ​ដំឡូង​មី ២០២០-២០២៥​នេះ ធ្វើឱ្យ​ផលិតផល​ដំឡូង​មី​កម្ពុជា នឹង​ក្លាយជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ ដែល​ផ្តល់​ប្រាក់ចំណូល​ច្រើន​ដល់​កសិករ និង​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​នៅ​កម្ពុជា​។ កម្ពុជា​ពិតជា​អាច​បោះជំហាន​ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ដោយ​យក​ផលិតផល​ដំឡូង​មី ជួយ​ជំរុញ​កំណើន និង​ចែករំលែក​ផលប្រយោជន៍​នៃ​កំណើន​នេះ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕ កូ​ឡាប​

spot_img
×