Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហ៍​ឆ្លង​វេហា​! ស្វាមី​នៅ​អាមេរិក រីឯ​ភរិយា​សម្រាលកូន​នៅ​ខ្មែរ បាន​ត្រឹម​វីដេអូ Call រកគ្នា មើល​ហើយ​សែន​រំជួលចិត្ត សូម្បីតែ​គ្រូពេទ្យ​ក៏​ស្រក់​ទឹកភ្នែក​តាម​ដែរ​!

spot_img

​ភ្នំពេញ​៖ នេះ​ជា​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​មួយ ខណៈដែល​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​សម្រាលកូន​រួច​ដោយ​សុវត្ថិភាព ប៉ុន្តែ គាត់​បែរជា​ស្រក់​ទឹកភ្នែក ព្រោះតែ​ស្រណោះ​ខ្លួនឯង ដែល​សម្រាលកូន​ដោយ​គ្មាន​វត្តមាន​ស្វាមី​នៅក្បែរ​ផ្តល់​កម្លាំងចិត្ត​ដូច​គេ​ដទៃ ខណៈ​ស្វាមី​របស់​នាង​បាន​ត្រឹម​ឃើញ​តាមរយៈ​វីដេអូ Call មក​ប៉ុណ្ណោះ ដោយសារ​គាត់​កំពុង​នៅ​សហរដ្ឋអាមេរិក​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ច័ន្ទ កាពូន បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ដោយ​ភ្ជាប់​សារ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ស្នេហ៍​ឆ្លង​វេហា USA Cambodia “​ពេទ្យ​ចេញ​ទឹកភ្នែក​តាម​ហើយ 13/8/2020 ម៉ោង​8 និង​30​នាទី​យប់ ។ សូម​ថ្លែងអំណរគុណ ដល់​ប្អូនប្រុស ប្អូនស្រី ដែលមាន​ទំនុកចិត្ត ជ្រើស​យក​ការ​សម្រាល​កូនប្រុស ដោយ​ធម្មតា នៅ​មន្ទីរ​សម្រាក​ព្យាបាល​យើងខ្ញុំ​ដោយ​សុវត្ថិភាព​» ។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​ក្នុង​បណ្ត​ញាស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានបង្ហាញ​អារម្មណ៍​រំជួលចិត្ត​ជាខ្លាំង ដោយបាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ ស្នេហ៍​ឆ្លង​វេហា អា​មេ​រិច ស្រុក​ខ្មែរ​, កម្សត់​ណាស់​អូន​អើយ​, ស្នេហ៍​ឆ្លង​វេហា ទោះ​ឆ្ងាយ​កាយ​យ៉ាងណា ក៏​នៅ​វីដេអូ call រក​អូន​ដែរ​, ចង់​យំ​តាម​មែន​តើ​បង ឃើញ​ហើយ​អួលដើមក​ហ្មង​ខ្ញុំ និង​ព្រមទាំង​នៅមាន​ពាក្យ​រំជួលចិត្ត​ជាច្រើន​ទៀតផង​ដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×