ជនចំណាកស្រុកចំនួន ៩០នាក់ ត្រូវគេព្រួយបារម្ភថាលងទឹកស្លាប់ទាំងអស់ ក្រោយពេលទូករបស់ពួកគេបានលិចនៅសមុទ្រប្រទេសលីប៊ី។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារអន្តោប្រវេសន៏របស់អង្គការសហប្រជាជាតិ។
បើតាមការបញ្ជាក់របស់អ្នកនៅរស់រានមានជីវិត ៣នាក់បានឲ្យដឹងថា មនុស្សភាគច្រើនដែលលង់ទឹកស្លាប់ជាជនជាតិប៉ាគីស្ថាន ហើយក៏មានជនជាតិលីប៊ីនៅលើទូកនោះផងដែរ។
សមុទ្រលីប៊ី បានក្លាយជាផ្លូវទឹកដ៏សំខាន់របស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជនចំណាកស្រុកមកពីប្រទេសផ្សេងៗព្យាយាមធ្វើដំណើរផ្សងព្រេងដោយទូក ក្នុងគោលបំណងបានទៅដល់ប្រទេសអ៊ឺរ៉ុបភាគខាងត្បូង។
ប្រទេសក្នុងទ្វីបអ៊ឺរ៉ុបបានឈ្លោះទោះទែងគ្នា ជុំវិញការកាយបន្ថយចំនួនជនអន្តោប្រវេសន៏ និងការសម្រេចថា តើប្រទេសមួយណាជាអ្នកទទួលខុសត្រូវលើការបង្កើតឲ្យមានការឆ្លងមកទ្វីបអ៊ឺរ៉ុប។
កាលពីឆ្នាំមុន សហភាពអ៊ឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀមមួយជាមួយនឹងឆ្មាំសមុទ្រលីប៊ី ដើម្បីឲ្យជួយស្ទាក់ចាប់ជនចំណាកស្រុកធ្វើដំណើរតាមសមុទ្រ និងបញ្ជូនពួកគេត្រឡប់ទៅវិញ។
ប៉ុន្តែភ្នាក់ងារមនុស្សធម៌ និងអង្គការសហប្រជាជាតិ បានចោទរដ្ឋាភិបាលអ៊ឺរ៉ុបថា បានចាត់វិធានការអមនុស្សធម៌៕ សុភ័ក្ត្រ