Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​នាំ​ក្រពើ១ក្បាលទៅ​ប្រហារជីវិត​កាត់​ក្បាល និង​កប់​ដាច់ដោយឡែក​ពីគ្នា ព្រោះ​ជឿថា​វា​មិន​វិល​មក​វាយប្រហារ​អ្នកភូមិ​ទៀត (​វីដេអូ​)

spot_img

​សត្វ​ក្រពើ​ដ៏​ធំ​១​ក្បាល ប្រវែង​ជិត ៥ ម៉ែត្រ និង​ទម្ងន់ ៥០០ គីឡូក្រាម ត្រូវបាន​អ្នកភូមិ​មាន​អប្បិយ​ជំនឿ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ចាត់ទុកជា​ថា «​បង្កប់ខ្លួន​អារក្ស​» ដែល​ត្រូវបាន​ចាប់ខ្លួន និង​កាត់​ក្បាល​ប្រហារជីវិត កាលពីពេល​ថ្មីៗ​នេះ​។​

​សត្វ​ក្រពើ​នេះ​បាន​វាយប្រហារ និង​ស៊ីម​នុស្ស​អស់​ជាច្រើន​នាក់ មុនពេល​វា​ត្រូវបាន​អ្នកភូមិ​តាម​ប្រមាញ់​ចាប់បាន​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០០២ នៅក្នុង​កោះ Bangka Belitung ប្រទេស​ឥណ្ឌូណេស៊ី​។​

​អ្នកស្រុក​បាន​ទទូច​សុំ​កប់​ខ្លួន និង​ក្បាល​របស់​វា​ដោយឡែក​ពីគ្នា ដូច្នេះ​វា​នឹងមិន​វិល​មករក​ពួកគេ​វិញ​ទេ ព្រោះ​ពួកគេ​ជឿថា វា​ជា​វិញ្ញាណ​អាក្រក់​។​

​យោងតាម​អ្នកភូមិ​ចំណាស់ៗ បាន​ឲ្យ​ដឹងថា សត្វ​ក្រពើ​នេះ​មានជីវិត​រស់នៅ​អស់​រយៈពេល ៥០ ឆ្នាំ មកហើយ​។ វា​ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ភ័យខ្លាច​គ្រប់ៗ​គ្នា ក្នុងអំឡុង​ពេលនោះ​។ វា​ក៏​ត្រូវបាន​អ្នកភូមិ​ចាត់ទុកថា​ជា «​តំណាង​របស់​អារក្ស​» នៅពេល​វា​តែងតែ​ដើរ​វាយប្រហារ និង​ស៊ីម​នុស្ស​។​

​ប្រជាជន​នៅក្នុង​កោះ Bangka Belitung បានជ្រើសរើស​អ្នកជំនាញ​ចាប់​ក្រពើ​។ បន្ទាប់ពី​ធ្វើការ​ឡោមព័ទ្ធ​អស់​រយៈពេល ២ ថ្ងៃ វា​ត្រូវ​ចាប់បាន​ដោយ​ជាប់​ក្នុង​អួន ប៉ុន្តែ វា​បាន​ងាប់​ដោយសារ​តស៊ូ​រើ​បម្រាស់​ខ្លាំង​។

​ក្រោយ​កាត់​ក្បាល ប្រជាជន​មិន​ទទួលយក​ការប្រគល់​សាកសព ទៅ​កន្លែង​ការពារ​ក្រៅ​តំបន់​ទេ ក្រោម​ហេតុផល​ថា អ្នកភូមិ​នឹង​ស្លាប់​ទាំងអស់គ្នា ប្រសិនបើ​យក​សាកសព​ក្រពើ​នេះ​ទៅ​កន្លែង​ផ្សេង​។​

​លោក Septian Garo នាយក​តំបន់​អភិរក្ស​ធម្មជាតិ Bangka Belitung បាន​និយាយថា មុនពេល​ក្រពើ​នេះ​ត្រូវបាន​សម្លាប់ គាត់​និង​មេដឹកនាំ​ក្នុង​តំបន់​មួយចំនួន បាន​ព្យាយាម​ចរចា​ជាមួយ​អ្នកភូមិ ដើម្បី​នាំយក​វា​ទៅ​រស់នៅ​កន្លែង​ផ្សេង​។​

​ទោះយ៉ាងណា ប្រជាជន​នៅ Bangka Belitung បាន​និយាយថា សត្វ​ក្រពើ​នេះ​បាន​ក្លាយជា “​អារក្ស​” ហើយ​មិនអាច​យកទៅ​កន្លែង​ផ្សេង​បានទេ សូម្បីតែ​នៅមាន​ជីវិត និង​ងាប់​ក៏ដោយ​។​

Septian Garo បន្តថា​៖ «​មនុស្ស​ជាច្រើន​ជឿជាក់ថា សត្វ​ក្រពើ​នេះ​មិនគួរ​ត្រូវបាន​យកចេញ​ពី​ភូមិ​នោះទេ ពីព្រោះ​វា​ជា​បិសាច​»​។​

​ក្រោយពី​ក្រពើ​នេះ​បាន​ងាប់ ហើយ​ត្រូវបាន​នាំយកមក​គោក អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ចុះមក​ពិនិត្យ ហើយ​ឃើញថា​សត្វ​នោះ​គ្មាន​ធ្មេញ​អ្វី​ទាំងអស់​។ សត្វ​ក្រពើ​នេះ​ត្រូវបាន​អ្នកភូមិ​យក​ធ្មេញ​ចេញ ដែល​នេះ​គឺជា​ពិធី​ដើម្បី “​សំលាប់​អារក្ស​” ។​

​អ្នកភូមិ​ម្នាក់​និយាយថា «​យើង​ត្រូវ​កប់​ក្បាល និង​ដងខ្លួន​របស់​ក្រពើ​នេះ នៅ​កន្លែង​ពីរ​ដាច់ដោយឡែក​ពីគ្នា ព្រោះ​វា​គឺជា​បិសាច​។ មុនពេល​កាត់​ក្បាល​យើង​ក៏ត្រូវ​ធ្វើ​ពិធី​មួយ​ដែរ​”៕ ដោយ​៖ លឹម ហុង​

spot_img
×