Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ណាស់​! ស្ត្រី​ម្នាក់​ស្លុត​ស្ទើរ​គាំងបេះដូង​មួយ​រំពេច ខណៈ​ថត​ពេល​ភ្លៀង​ផ្គរ ស្រាប់តែ​រន្ទះ​វាយប្រហារ​ឡើង​រង្គើរ​ផ្ទះ ជ្រុះ​របស់របរ​រាយប៉ាយ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​បំផុត នៅពេលដែល​កម្លាំង​រន្ទះ​ដ៏​សាហាវ បានធ្វើ​ឲ្យ​របស់របរ​នៅក្នុង​ផ្ទះ​ស្ត្រី​ម្នាក់​នៅ​អង់គ្លេស ត្រូវ​ជ្រុះ​រាយប៉ាយ និង​រង​ការខូចខាត​មួយចំនួន ប៉ុន្តែ សំណាង​ដែល​ពុំ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ Donna Tizzard បាន​កំពុង​ថត​ពី​ស្ថានភាព​ព្យុះ​ផ្គរ​រន្ទះ​ដែល​កំពុង​បន្ត​កើតឡើង នៅក្នុង​តំបន់ Gwersyllt ទីក្រុង Wrexham កាលពី​យប់​ថ្ងៃ​ពុធ នៅពេល​រន្ទះបាញ់​យ៉ាងខ្លាំង ដែល​ចំហាយ​នៃ​កម្លាំង​ផ្ទុះឡើង​របស់​វា បង្ក​ផលប៉ះពាល់​ដល់ផ្ទះ​របស់​គាត់​គួរ​ឲ្យ​ខ្លាច​។

​សេវាកម្ម​ពន្លត់​អគ្គិភ័យ​បានបញ្ជាក់​ថា ពួកគេ​ត្រូវបាន​គេ​ហៅ​ទៅ​តំបន់​នោះ​នៅ​ម៉ោង​ប្រហែល ៨ យប់ ប៉ុន្តែ​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ North Wales Live ថា ពួកគេ​ចាត់ទុក​ការហៅ​នេះ​ថា​ជាការ​ជូនដំណឹង​មិន​ពិត តែមាន​ចេតនា​ល្អ​។​

​វា​ជា​ការហៅ​មួយ​ក្នុងចំណោម​ការអំពាវនាវ​ជាច្រើន​ដែល​បាន​ធ្វើឡើង​នៅក្នុង​តំបន់ Wrexham កាលពី​យប់មិញ ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ផ្គរលាន់ និង​ផ្លេកបន្ទោរ​។​

​លោក Paul Gundersen អ្នក​ឧតុនិយម​បាន​និយាយថា “​ជាមួយនឹង​អាកាសធាតុ​ក្តៅ​ដែល​កំពុង​បន្ត​កើត​មាននៅ​អង់គ្លេស គឺ​នៅតែ​បន្ត​ប្រឈម​នឹង​ហានិភ័យ​ពី​ព្យុះ​ផ្គរ​រន្ទះ និង​សក្តានុពល​ពិភពលោក ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ដើម​សប្តាហ៍​ក្រោយ​”៕ ដោយ​៖ លឹម ហុង​

spot_img
×