ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានដឹងហើយ ចំណងស្នេហារវាងតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា និងតារាសម្តែងនិងជាពិធីកររាងខ្ពស់សង្ហាលោក ឆឹម សក្កដា បើតាមការសង្កេតដឹងគឺមានរយៈជិត ៥ ឆ្នាំ ទៅហើយ ប៉ុន្តែ ទោះយ៉ាងណា គេមិនទាន់លឺថាអ្នកទាំងពីរគិតគូរដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរនៅពេលណានោះទេ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ រឿងដែលមហាជនឆ្ងល់ហេតុអ្វីអ្នកទាំងពីរមិនជ្រើសរើសការរួមរស់នៅផ្ទះជាមួយគ្នា ដូចគូស្នេហ៍ដទៃ ស្រាប់តែតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសនិយាយមិនសូវចំចៃមាត់រូបនេះ បានចេញមកបកស្រាយយ៉ាងដូច្នេះថា៖ «កុំបារម្ភ សង្សារខ្ញុំៗ ដឹងថាត្រូវធ្វើអីហើយ… អាហ្នឹងជារឿងរបស់គាត់ បើគាត់គិតរស់នៅជាមួយគ្នាមានសេចក្តីសុខនៅទៅ ខ្ញុំពីរនាក់ខ្ញុំ និយាយទូរស័ព្ទហើយ បាយហ្គោតណាយដេកហើយ បិទម៉ាស់ (មុខ) មានសេចក្តីសុខតាមរបៀបខ្ញុំ…»។
ពេជ្រសោភា បន្តថា៖ «ខ្ញុំសួរថាអ៊ីចិ ម្តាយខ្ញុំពេញចិត្តអត់? ដែលឲ្យកូនខ្លួនហ្នឹង មានមនុស្សប្រុសមកដេកនៅជាមួយគ្នា នៅលើក្បាលម្តាយអ៊ីចឹង ម្តាយខ្ញុំធ្វើចិត្តអត់បានទេ គាត់បញ្ចោងាប់! ចឹងបានន័យថា មិនទាន់ដឹងអីផង ម្តាយអត់បានប្រដៅកូនស្រីហ្នឹងបាត់ទៅហើយ ចឹងវាអត់មានតម្លៃ នេះដឹងស្រាប់ នេះ (ឆឹម សក្កដា) ដឹងស្រាប់ហើយៗ…។ អ៊ីចឹងខ្ញុំក៏ឲ្យកិត្តយសទៅម្តាយខ្ញុំវិញ ក្នុងន័យថាអ៊ីចេះ អូខេ ពួកខ្ញុំរស់នៅខុសគ្នា តែពួកខ្ញុំក៏ស្រឡាញ់គ្នា ទៅតាមអ្វីដែលពួកខ្ញុំមាន ទៅតាមដូចរាល់ថ្ងៃ ប៉ុន្តែ ខ្ញុំបានឲ្យតម្លៃទៅម្តាយរបស់ខ្ញុំ គាត់ក៏បានឲ្យតម្លៃទៅម្តាយរបស់គាត់ ដោយមិនគិតថា ពីរនាក់ហ្នឹង ដេកនៅជាមួយគ្នាហើយអ៊ីចឹង អត់ទេ…»៕ ដោយ៖ លឹម ហុង
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖