Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! រ៉ូ​ស​ថា​អត់​សូវ​លេង Tik Tuk ទេ ព្រោះ​សម្បូរ​មនុស្ស​បែក​ស្លុយ​អត់​បានការ តែ​ចូលចិត្ត​លេង Instagram ព្រោះ​សម្បូរ​មហាសេដ្ឋី​មកពី​… (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​បានដឹង និង​អស់សំណើច​ហួសចិត្ត​រួចហើយ ចំពោះ​កញ្ញា រ៉ូ​ស តារា​សម្តែង​មួយរូប​ដែល​កំពុង​លេចធ្លោ​យ៉ាងខ្លាំង​រឿង​គេ​រិះគន់ និង​សូម្បី​ផេ​ក​មួយចំនួន​យកមក​ត្រូល សុះសាយ​ពាសពេញ​បណ្តាញ​សង្គម​តែម្តង ដោយសារតែ​រឿង​ផ្តើមចេញ​និយាយ​នៅលើ Tik Tuk ខឹង​មីង​ម្នាក់​មិន​ស្គាល់​រូបនាង​ថា​ជា​នរណា ដែល​ហាក់ដូច​មិន​ស្គាល់​ក្រដាស​១០ ក្រដាស​២០ អ៊ីចឹង​។​

​ពុំ​ត្រឹមតែ​ល្បី​រឿង​ហ្នឹង​ទេ ក​ញ្ញ រ៉ូ​ស បន្ទាប់មក ក៏​ត្រូវបាន​បែកធ្លាយ​ព័ត៌មាន​ថា បាន​បោក​ជនបរទេស​ម្នាក់រ​ហូត​ដល់ ៥ ពាន់​ដុល្លារ ហើយ​បាន​ប្លុក​គាត់​ដើម្បី​គេចវេះ​មិន​ព្រម​សង​។ នេះ​បើ​យោងតាម​អ្នកលក់​ផលិតផល​អន​ឡាញ ចែ​កា (Mo Lika) បាន​បញ្ចេញ​ភស្តុតាង​វីដេអូ​ជាក់ស្តែង ដែល​បុ​រ​ជនបរទេស​រងគ្រោះ​ពឹង​ឲ្យ​ជួយ​រក​យុត្តិធម៌ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។​

​ដោយឡែក ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ល្បី​ធ្វើ​រឿង​ប្លែកៗ​រូបនេះ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Tik Tuk ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ​ថា​៖ «​ភាគច្រើន រ៉ូ​ស អត់​សូវ​លេង Tik Tuk ទេ ដោយសារ ទិ​ក​តុ​ក សម្បូរ​មនុស្ស​បែក​ស្លុយ​ច្រើនពេក អឺ​…​ភាគច្រើន រ៉ូ​ស ចូលចិត្ត​លេង Instagram ព្រោះ​អ៊ី​ន​ស្តា​ក្រាម​សម្បូរ​មហាសេដ្ឋី​ម៉ា​ឡេ ប្រ៊ុយណេ និយាយ​ទៅ​សម្បូរ​អ្នកមាន​ថ្លៃថ្នូរ​ច្រើន​….»៕ ដោយ​៖ លឹម ហុង​

spot_img
×