ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម បានផ្ទុះកក្រើកតែម្តង បន្ទាប់ពីគេបានឃើញម្ចាស់ក្រុមហ៊ុនផលិតផលអនឡាញធំៗ ក្នុងនោះ មែរួយ អ្នកស្រី សៀវម៉ី ស្រាប់តែបានចេញមុខប្រតិកម្មខ្លាំងៗ ចំពោះពាក្យសម្តីវាយប្រហារហាក់ចំៗរបស់តារាចម្រៀង ពេជ្រ សោភា ដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ខ្លួន។
ជាក់ស្តែង ថ្មីៗនេះ ម្ចាស់ហាងលក់មាសពេជ្រ ទ្រី ដាណា បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តជាខ្លាំង បន្ទាប់ពីបានឃើញអ្នកស្រីស្រាប់តែធ្វើពិធីស្បថដ៏ធំ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងថ្លៃថ្នូរបស់ខ្លួន ក្រោយពីមានមនុស្សមួយចំនួន បានចាប់ផ្តើមរិះគន់ហាក់ចង់វាយប្រហារលើអ្នកស្រី ដោយចោទប្រកាន់ថាអ្នកស្រីរកស៊ីបោកប្រាស់គេ ឬរកស៊ីមិនស្មោះត្រង់ជាដើម។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានលើកឡើងយ៉ាងដូច្នេះថា «ចាំបាច់អីស្បថដល់ថ្នាក់ហ្នឹង មាសសុទ្ធមិនខ្លាចភ្លើង, គេនិយាយមិនទាន់បញ្ចេញឈ្មោះចំៗដល់អ្នកណាម្នាក់ឡើយ ឬខ្លួនបានធ្វើដូចគេនិយាយមែន ហេតុអីម្នាក់ៗប្រឹងរអៀសខ្លួនម្ល៉េះ, Idol សោភាគាត់គ្រាន់តែចង់អោយមានការប្រុងប្រយ័ត្តតើស ហើយបើជោគជ័យហើយ រកសីុបន្តទៀតទៅ តែបែបស៊ីលាសរអៀសខ្លួនហើយមើទៅ មានខ្លួនណាស់ចែៗ…»។
ក្នុងនោះផងដែរ តារាស្រីពហុជំនាញខាត់ សុឃីម ព្រោះតែឃើញហួសចិត្តខ្លាំងពេក ក៏បានពោលពាក្យត្រង់ៗទៅកាន់អ្នកស្រី ទ្រី ដាណា យ៉ាងចាក់ដោតបែបនេះថា៖ «យីចែហើយ បុណ្យធ្វើលុយខ្លួនឯង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែឯងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យឬបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់ចិត្តមនុស្សមួយប្រទេសឲ្យជឿចែឲ្យស្រឡាញ់ចែឯងបានទេមនុស្ស១០ចិត្ត១០ណាចែ ចែឯងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ»៕ ដោយ៖ លឹម ហុង