Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ ពេល​ប្រទេស​មាន​សង្គ្រាម​កើតឡើង គេ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​យកឈ្នះ​សង្គ្រាម ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវការពារ​សន្ដិភាព​ឲ្យ​បាន​

spot_img

​សម្ដ​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កាលណា​ប្រទេស​មាន​សង្គ្រាម​ហើយ អ្នក​ដែល​គ្រោះថ្នាក់​មុនគេ​គឺ​ប្រជាពលរដ្ឋ ទោះបី​ប្រទេស​គោរព​សិទ្ធិមនុស្ស​ក៏ដោយ នៅពេល​សង្គ្រាម​កើតឡើង គឺ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​យកឈ្នះ​សង្គ្រាម ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវការពារ​សន្ដិភាព​ឲ្យ​បាន ព្រោះ​សន្ដិភាព មានតម្លៃ​ណាស់​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្ពានដែក​បេ​ឡេ​តិ៍ ចំនួន ១​ខ្សែ ប្រវែង​១២៦​ម៉ែត្រ និង​អគារសិក្សា ចំនួន ២​ខ្នង នៅក្នុង​សាលាបឋមសិក្សា​ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​។​

​សម្ដេច​ក្រឡាហោម រំលឹកថា សន្ដិភាព គឺជា​សេចក្ដីត្រូវការ​ចាំបាច់ ដោយ​មិនអាច​ខ្វះ​បាន ខណៈ​សន្ដិភាព​បង្កលក្ខណៈ​ឲ្យ​មានការ​អភិវឌ្ឍ​។ ហើយ​ប្រជាពលរដ្ឋ​ត្រូវការពារ សន្ដិភាព​ឲ្យ​បាន ព្រោះ​សន្ដិភាព​មានតម្លៃ​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​កាលណា​មាន​សង្គ្រាម អ្នក​ដែលមាន​គ្រោះថ្នាក់​ជាងគេ គឺ​ប្រជាពលរដ្ឋ ប្រទេស​ណាក៏ដោយ ស្រុក​ណាក៏ដោយ អ្នក​ដែល​គ្រោះថ្នាក់​បាត់បង់​ជីវិត​រងគ្រោះ​មុនគេ គឺ​ប្រជាពលរដ្ឋ ទោះបី​ប្រទេស​គោរព​សិទ្ធិមនុស្ស​ក៏ដោយ នៅពេល​សង្គ្រាម​កើតឡើង គឺ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​យកឈ្នះ​សង្គ្រាម​។ ដូច្នេះ​មិន​គិតថា រំលោភសិទ្ធិ​មនុស្ស ឬ​មិន​រំលោភ​ទេ​? បាញ់​គឺ​បាញ់​ហើយ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា ទោះបី​នៅក្នុង​តម្លៃ​ណាក៏ដោយ គឺ​ត្រូវ​រក្សា​សន្ដិភាព​ឲ្យ​បាន ចង់​និយាយបានថា «​ដើម្បី​សន្ដិភាព យើង​ហ៊ាន​ចំណាយ ហ៊ាន​លះបង់ ដើម្បី​រក្សា​សន្ដិភាព​»​។ សម្ដេច​ក្រឡាហោម បន្តទៀតថា ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​រួបរួមគ្នា​ការពារ​សន្ដិភាព ព្រោះ​មាន​សន្ដិភាព​ទើប​អាច​កសាង​ប្រទេស​បាន​ដោយ​ងាយស្រួល បើ​គ្មាន​សន្ដិភាព មិនអាច​កសាង​ប្រទេសជាតិ​បានឡើយ​។​

​ជាងនេះទៅទៀត សម្តេច បាន​លើកឡើងថា រាជរដ្ឋាភិបាល​មួយ​ខ្លាំង​បាន រដ្ឋាភិបាល​នោះ អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​គាំទ្រ បើ​រដ្ឋាភិបាល​គ្មាន​ប្រជាពលរដ្ឋ​គាំទ្រ រដ្ឋាភិបាល​នោះ មិន​ខ្លាំង​ទេ​។ សម្ដេច​ថា ក្នុង​បរិបទ​នេះ កម្ពុជា​ប្រកាន់យក​របប​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស ដើម្បី​គាំទ្រ​កម្មវិធី​នយោបាយ រដ្ឋាភិបាល​របស់​គណ​បក្ស​ខ្លួន ដូច្នេះ ការខិតខំ​ដើម្បី​កសាង​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ និង​ការជួយ​ដោះស្រាយ​បញ្ហា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​កិច្ច​ដ៏​ចម្បង និង​សំខាន់បំផុត ឬក៏​អាច​និយាយថា ការកសាង​ប្រព័ន្ធយុត្តិធម៌ ដើម្បី​ធ្វើ​ឲ្យ​ស្រុកទេស​មាន​ស្ថេរភាព​យូរអង្វែង​៕​

ដោយ៖កូឡាប

spot_img
×