នេះជាហេតុការណ៍ដ៏ស្លុតរន្ធត់មួយ នៅក្នុងប្រទេសចិន ដោយស្ត្រីអ្នករត់តុម្នាក់ បានរងរបួសរលាកដ៏ធ្ងន់ធ្ងរ បន្ទាប់ពីទឹកស៊ុបដែលកំពុងពុះដ៏ក្តៅគុក ជះគ្របដណ្តប់លើមុខផ្ទៃមុខរបស់នាង ខណៈពេលដែលនាងព្យាយាមស្រង់ដែកកេះចេញក្នុងឆ្នាំងស៊ុបដែលភ្ញៀវធ្វើឲ្យជ្រុះចូល។
យោងតាម worldofbuzz បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវ២នាក់បានចូលមកហូបស៊ុបនៅហាងដ៏ល្បីមួយឈ្មោះ Haidilao ប៉ុន្តែ នៅពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានធ្វើឲ្យដែកកេះធ្លាក់ចូលទៅក្នុងឆ្នាំងស៊ុបដោយអចេតនា ហើយភ្លាមៗនោះ ភ្ញៀវក៏បានហៅស្ត្រីអ្នករត់តុម្នាក់ មកស្រង់ដែកកេះនោះចេញវិញ។
តាមរយៈវីដេអូ CCTV បានបង្ហាញឲ្យឃើញ ស្ត្រីអ្នករត់តុបានព្យាយាមស្រង់ដែកកេះចេញពីក្នងុឆ្នាំងស៊ុប ដែលកំពុងពុះ។ ប៉ុន្តែ ខណៈកំពុងរាវរកដែកកេះនៅក្នុងឆ្នាំងមិនបានប៉ុន្មានវិនាទីផង ស្រាប់តែដែកកេះនោះបានផ្ទុះបណ្តាលឲ្យជះទឹកស៊ុបដ៏ក្តីគគុក គ្របដណ្តប់លើមុខស្ត្រីអ្នករត់តុពេញទំហឹងតែម្តង និងព្រមទាំងលើមនុស្សនៅជុំវិញនោះផងដែរ។
នៅក្នុងហេតុការណ៍ដ៏សាហាវនេះ ស្ត្រីអ្នករត់តុត្រូវបានដឹងថាបានរងរបួសរលាកមុខ និងមួយកំណត់ខ្លួនខាងលើយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ខណៈភ្ញៀវវិញ គឺគ្រាន់តែរងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ជុំវិញហេតុការណ៍នេះផងដែរ ម្ចាស់ហាង Haidilao បាននិយាយថា ពួកគេគិតកំពុងធ្វើការពិចារណាថា តើគួរតែប្តឹងភ្ញៀវដែលធ្វើឲ្យធ្លាក់ដែកកេះចូលទៅក្នុងឆ្នាំងស៊ុបឬមួយក៏យ៉ាងណា៕ ដោយ៖ លឹម ហុង