ប្រេងរួមជាមួយនឹងក្រុមនាវិកឥណ្ឌា 22 នាក់ ដែលនៅឆ្ងាយពីឆ្នេរ Benin នៅប្រទេសអាហ្វ្រិកខាងលិចបានធ្វើឱ្យមានការកង្វល់ភ័យខ្លាចថា វាត្រូវរងការបានវាយប្រហារដោយចោរសមុទ្រ។
ទីតាំងចុងក្រោយរបស់នាវាដឹកប្រេង។
នាវាដឹកប្រេង Marine Express បានបាត់ខ្លួននៅឆ្នេរសមុទ្រប៊ីនីន ប្រទេសហ្គីណេកាលពីថ្ងៃទី 1 ខែកុម្ភៈ ។ នាវានេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូន Anglo Eastern ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុនអះអាងថា អាទិភាពកំពូលគឺសុវត្ថិភាពរបស់នាវិក។
បច្ចុប្បន្នឥណ្ឌាកំពុងទាក់ទងជាមួយមន្ត្រីនីហ្សេរីយ៉ាបេនីន ដើម្បីកំណត់ទីតាំងកប៉ាល់និងនាវិករបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Raveesh Kumar បាននិយាយតាម ទូរស័ព្ទបន្ទាន់ 24/7 ថា ស្ថានទូតឥណ្ឌានៅប្រទេសនីហ្សេរីយ៉ាបានបង្កើតខ្សែទូរស័ព្ទនេះដើម្បីផ្តល់ព័ត៌មានស្តីពីមនុស្សបាត់ខ្លួន។
នេះគឺជានាវាបាត់ខ្លួនលើកទីពីរនៅក្នុងតំបន់នេះ កាលច្រើនខែកន្លងមក។ តាមកាសែត Hindustan Times បានឱ្យដឹងថា នាវា MT Barret ត្រូវបានចោរសមុទ្រវាយប្រហារកាលពីខែមករា ប៉ុន្តែនាវិកភាគច្រើនជាជនជាតិឥណ្ឌា ត្រូវបានដោះលែង បន្ទាប់ពីបង់ថ្លៃលោះ។ មនុស្សជាច្រើនបានភ័យខ្លាចរឿងដដែលនេះបានកើតឡើងជាមួយ Marine Express។
មន្ត្រីនីហ្សេរីយ៉ា ស្នើសុំឱ្យនាវាទាំងអស់រាយការណ៍ ប្រសិនពួកគេប្រទះឃើញនាវាបាត់ខ្លួនមួយនេះបាត់៕ សូយន