គ្រូបង្វឹកថ្មីរបស់ FC Barcelona លោក Ronald Koeman ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរកីឡាកររបស់ខ្លួន៤នាក់ដើម្បីយកកីឡាករ Inter Milan សញ្ជាតិ អាហ្សង់ទីន វ័យ២៣ឆ្នាំ Lautaro Martinez។
Martinez ជាទំនិញកំពុងត្រូវប៉ាន់នាពេលបច្ចុប្បន្ននេះ ដោយក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបតាមចែចូវ។
សារព័ត៌មានកីឡាល្បីៗនៅ អេស្ប៉ាញ បានចុះផ្សាយថាលោកគ្រូបង្វឹកថ្មីសញ្ជាតិហូឡង់ដែលទើបចូលជំនួសលោក Qique Setien ដែលត្រូវក្លឹបបណ្តេញចេញក្រោយបរាជ័យដ៏ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រទល់នឹង Bayern Munich ៨-២ មានគម្រោងនឹងរុះរើក្រុមដោយបានដាក់គោលដៅចង់យកខ្សែប្រយុទ្ធ Martinez មករួមក្រុមក្នុងនោះលោកនឹង ឲ្យកីឡាករ៤នាក់គឺ ទី១ Nelson Samedo ២ Emerson ៣ Jordi Alba និង ទី៤ Arturo Vidal ទៅ Inter ជាថ្នូរទៅនឹងការមិនចង់ចំណាយប្រាក់ទិញដាច់៥៩លានផោន។
គួររំលឹកថា លោក Ronald Koeman ត្រូវបានក្លឹប Barça តែងតាំងជាគ្រូបង្វឹកថ្មីជំនួសលោក Qique Setien ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ Bayern Munich លត់យ៉ាងចាស់ដៃបំផុតក្នុងលទ្ធផល ៨-២ នាជំនួបវគ្គ៨ក្រុមចុងក្រោយនៅ UEFA CHAMPIONS LEAGUE 2019-20៕ ដោយ ៖វិច្ឆិកា