ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រភិបត្តិការមេគង្គ-ឡានឆាង លើក៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០, តាមប្រព័ន្ធវីដេអូខនហ្វ្រេនយល់ឃើញថាប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាព រួម» គឺមានសារសំខាន់ណាស់ ស្របពេលដែលយើងមានភាពចំបាច់ក្នុងការពន្លឿននូវការលើក កម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺវីជ -១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត , ទាំង ក្នុងកម្រិតតំបន់ និង សកល, សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់ ។
សម្តេចថា ក្នុងបរិការណ៍ដែលយើងកំពុងតែបន្តប្រឈម នឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ ជាសកលនេះ, ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារសំខាន់បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាការពិត, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួន បានធានា និង ទ្រទ្រង់នូវចលនការជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់, ទាំង ក្នុងគ្រាមានសុខសន្តិភាព ក៏ដូចជាក្នុងគ្រាលំបាក ។
លើមូលដ្ឋាននេះ, ខ្ញុំសូមគូសរំលេចខ្លីៗ នូវ ចំណុចមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើង ដូចខាងក្រោម ៖ ១. វឌ្ឍនភាពជារួម នៅក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ -ឡានឆាង លើកទី ២ និង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី ៤ និង ទី ៥ បាននាំមកនូវលទ្ធផលជាវិជ្ជមាន និង បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ ជំនឿទុកចិត្ត និង ការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិ ការមេគង្គ-ឡានឆាង និង សាធារណរដ្ឋ-ប្រជាមានិតចិន ។
ទី២. ការអនុវត្តជាប់លាប់នូវ ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ប្រកបដោយភាពជាក់ស្តែង និយម បានពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមបណ្តា ប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ និង សន្តិសុខ ព្រមទាំងការ 18: 1 -ឡានឆាង តាមរយៈការពង្រឹងសសរស្តម្ភសន្តិភាព -លើកកម្ពស់ភាពសុខដុមរមនា និង វិបុលភាពរួមគ្នា នៅក្នុងអនុតំបន់ 2/4
ទី៣. ការស្រុះស្រួលមតិរួមគ្នាក្នុងការរកដំណោះស្រាយពាក់ព័ន្ធនឹងប្រធានបទរសើបបំផុត IsmusÜ-LAhöngalas (transboundary water management) Achchadwdini បំផុតមួយទៀតនៃកិច្ច-សហប្រតិបត្តិការរបស់យើង ។ ជាការពិត, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី ១ ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ នៅប្រទេសចិន កាលពី ខែ ធ្នូ ឆ្នាំមុន បានផ្ត ល់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការចែករំលែក ទិន្នន័យ និង ព័ត៌មានជលសាស្ត្រ (hydrolocal data and information) 1 ginshninjals កិច្ចប្រជុំនេះ បានបន្តចូលរួមចំណែកដល់ការលើកកម្ពស់ការយោគយល់ទៅវិញទៅមក ក្នុងការ គ្រប់គ្រងធនធានទឹកនៅក្នុងតំបន់ ។
សម្តេចថា៖«ពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, ខ្ញុំសូមសម្តែងនូវការវាយ តម្លៃខ្ពស់ចំពោះចក្ខុវិស័យការងាររបស់ឯកឧត្តម នាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang), និង តាំ ទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន ៖ (១). ការត ភ្ជាប់តាមរយៈការកសាងខ្សែ ក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និង ការជំរុញសហប៉ាមភាព ជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី -សមុទ្រអន្តរជាតិថ្មី, (២) . កិច្ចសហប្រតិបត្តិការធនធាន ទឹក, (៣). ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និង បរិស្ថាន និង (៤). ការលើក កម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គឡានឆាង ។»
ជាមួយគ្នានេះ, សម្តេចបានចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងចក្ខុវិ ស័យនៃការ -អភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដូចខាងក្រោម ទី១. ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ, ការបង្កើត និង រក្សាឱ្យ បាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ។ ដូច នេះ, យើងត្រូវខិតខំពន្លឿនការរៀបចំ និង ការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគ ង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង ។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និង ពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់ តម្លៃសកល ។ ជាមួយគ្នានេះ, ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់ យើងផងដែរ ។ ក្នុងន័យនេះ, ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្តី ថ្លែងការណ៍រួមរបស់សហប្រធាន ។ ទី២. អស់រយៈពេល ៥ ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុង សានយ៉ា, ខ្ញុំជឿ ជាក់ថា នេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើ ប្រព័ន្ធតាមដាន និង វាយតម្លៃច្បាស់លាស់មួយ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ។ ជាក់ស្តែង, ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរ។ និធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ ២០១៦ មក, កម្ពុជាបានទទួលគម្រៅ ៥ដែលគ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់, ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក របស់ប្រជាជនយើងទាំងអស់គ្នា ។ ទី៣. ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវដ -១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ ២០២០, យើងត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ របស់ជាតិយើង, ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង ។ នៅក្នុងបរិការណ៍នេះ, ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និង ពហុភាគី និយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២ បន្ថែមទៀត នៃសកម្មភាព រួមរបស់យើង ។
ជាមួយគ្នានេះដែរ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវាក់សាំង និង ការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕
ដោយ៖CEN