ទីបំផុត ប្រធានក្រុមហ៊ុនសាំងស៊ុង (Samsung) ឈ្មោះ Lee Jae-yong ត្រូវបានដោះលែងចេញពីពន្ធធនាគារ ក្រោយពេលតុលាការប្រទេសកូរ៉េខាងត្បូង បានសម្រេចព្យួរទោសរយៈពេល ៥ឆ្នាំ របស់គាត់។
តុលាការឧទ្ធរណ៏តំកល់សេចក្តីសម្រេចមួយចំនួន ប៉ុន្តែបានប្រើប្រាស់ឆន្ទានុសិទ្ធិដើម្បីដោះលែងប្រធានក្រុមហ៊ុនអេឡិចត្រូវនិចរូបនោះ។
សូមរំលឹកថា កាលពីឆ្នាំមុន តុលាការកូរ៉េខាងត្បូង បានកាត់ទោសលោក Lee Jae-yong អាយុ ៤៩ឆ្នាំ ឲ្យជាប់ គុកជុំវិញរឿងអាស្រូវស្នូកប៉ាន់អតីតីប្រធានាធិបតីកូរ៉េខាងត្បូង ផាក ហ្គ័នហេ។ រឿងអាស្រូវនោះ បានញាំញីអតីតប្រធានាធិបតីឲ្យធ្លាក់ពីតំណែង នឹងត្រូវជាប់គុកជាប់ច្រវ៉ាក់ទៀត៕ សុភ័ក្ត្រ