Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំទោស​ទុកជាមុន​! អ្នកនាង ខាត់​សុ​ឃីម​ប្រកាស Unfriend អ្នកលេង​ហ្វេ​ស​ប៊ុ​កណា​ដែល​សរសេរ​អក្សរ​អង់គ្លេស​ជា​សូរសៀង​ខ្មែរ​ឬ​ស៊ី​ង​ខ្មែរ ដើម្បី​…

​ភ្នំពេញ ៖ ដូចដែល​បងប្អូន​ប្រិយមិត្ត​ជាច្រើន បានទទួល​ជ្រាប​និង​ហួសចិត្ត​រួចហើយ ចំពោះ​យុវជន​ខ្មែរ​ម្នាក់ ដែល​ខិតខំ​បង្កើត​ស្នាដៃ «១​គ្មាន​២» របស់ខ្លួន ដោយ​ចងក្រង​សៀវភៅសរសេរ «​អក្សរ​អង់គ្លេស​ជា​សូរសៀង​ខ្មែរ​ឬ ស៊ី​ង​ខ្មែរ​» ប្រូ​ម៉ូត​សិន (Promotion) ដាក់លក់​ជា​សាធារណៈ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះថា Dara Ly Book ។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​បោះពុម្ព​បែបនេះ ឃើញថា​មហាជន​បាន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ដែល​ក្នុងនោះ​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ជាច្រើន បាន​យល់ឃើញថា វា​នឹងធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​កាន់តែ​ភ្លេច​ប្រើប្រាស់​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន​ហើយ ខណៈពេលដែល​បច្ចុប្បន្ន​នេះ គេ​តែងតែ​សង្កេតឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ជាពិសេស​យុវវ័យៗ​នាំគ្នា​មិន​សរសេរ​អក្សរ​ខ្មែរ​ទេ តែ​សរសេរ​អក្សរ​អង់គ្លេស​ជា​សូរសៀង​ខ្មែរ​ព្រោងព្រាត​។ ហើយ​ជាមួយគ្នានេះ​ផងដែរ គេ​ក៏បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ​យុវជន និង​កីឡា មេត្តា​ពិនិត្យមើល​ករណីនេះ​ផង​។​

​ដោយឡែក តារា​ស្រី​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ជំទាស់​ទៅនឹង​រឿងនេះ​ផងដែរ ដោយ​អ្នកនាង​បាន​ផ្ញើ​សារ​ទៅកាន់​មនុស្ស​ទាំងអស់ និង​ប្រកាស​បែបនេះ​ថា​៖ «​ខ្ញុំ​នឹង​ចាប់ផ្ដើម Unfriend ឬ​លុប​មិត្តភក្តិ​ចោល ចំពោះ​មិត្ត​ណា​ដែល​បាន​សរសេរ​អង់គ្លេស​ជា សូរសៀង​ខ្មែរ ឬ​ស៊ី​ង​ខ្មែរ​។ អ្វីដែល​គប្បី​សរសេរ​នោះ គឺ​: – សរសេរ​ខ្មែរ​ជា​សូរសៀង​ខ្មែរ – សរសេរ​អង់គ្លេស​ជា​សូរសៀង​អង់គ្លេស​។ គោលបំណង​របស់ខ្ញុំ​ចង់ឱ្យ​យុវជន​សរសេរ​អក្សរ​ខ្មែរ ឬ​អក្សរ​អង់គ្លេស​ឱ្យបាន​ត្រឹមត្រូវ និង​កាត់បន្ថយ​ការសរសេរ​ខុស​អក្ខរាវិរុទ្ធ​ផងដែរ​។​(​មិត្ត​ដែលមាន​ឈ្មោះ​បែក​ស្លុយ​)​សុំទោស​ទុកជាមុន​»៕ 

×