Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Aston Villa បង្កើតឡើង​នៅពេលណា​?

spot_img

​ក្លឹប​បាល់ទាត់ Aston Villa គឺជា​ក្លឹប​បាល់ទាត់​អាជីព​ស្ថិតក្នុង​ទីក្រុង Birmingham ប្រទេស​អង់គ្លេស បច្ចុប្បន្នកំពុង​ប្រកួតប្រជែង​នៅ Premier League ដែលជា​ប្រព័ន្ធ​នៃ​សមាគម​បាល់ទាត់​ខ្ពស់​ជាងគេ​បំផុត​នៅ​អង់គ្លេស​។ ក្លឹប​នេះ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៨៧៤ ហើយ​កីឡដ្ឋាន​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​គឺ Villa Park​ចាប់តាំងពី​ឆ្នាំ​១៨៩៧​មក​។ Aston Villa ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ក្នុងការ​បង្កើត​សម្ព័ន្ធ​បាល់ទាត់​(The Football League) នៅ​ឆ្នាំ​១៨៨៨​និង Premier League នៅ​ឆ្នាំ​១៩៩២​។ Villa ជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​នៅ​អង់គ្លេស​តែ​៥​គត់​ដែល​ឈ្នះ​ពាន European Cup ឬ Champions League នៅ​ឆ្នាំ​១៩៨១-៨២​។ ពួកគេ​ក៏បាន​ឈ្នះ​លី​គ​កំពូល​៧​ដង FA Cup ៧​ដង League Cup ប្រាំ​លើក​និង European Super Cup ម្តង​ផងដែរ​។​
​ឈ្មោះ​ពេញ​: Aston Villa Football Club
​រហ័ស​នាម​: សត្វ​តោ​
​បង្កើតឡើង​: ២១​វិច្ឆិកា​ឆ្នាំ​១៨៧៤​រយ​:​ពេល​១៤៥​ឆ្នាំ​កន្លងមកហើយ​
​ទីលាន​: Villa Park
​ចំនួន​ផ្ទុក​: ៤២,០៩៥ នាក់​
​ប្រធាន​ក្លឹប​: Nassef Sawiris Wes Edens
​គ្រូបង្វឹក​: Dean Smith
​គូប្រជែង​តាំងពី​បុ​រម​បុរាណ​មករ​បស់ Villa គឺ​ក្រុម​នៅ​ក្រុង​ជាមួយគ្នា Birmingham City ដែល​អ្នក​ទាំងពីរ​ប្រជែង​គ្នា​គិត​ចាប់ពី​ឆ្នាំ​១៨៧៩​មក​។​

*​ប្រវត្តិសាស្ត្រ​:
_​ទម្រង់​និង​សម្ព័ន្ធ​បាល់ទាត់​(១៨៧៤-១៩២០)
​ក្លឹប​បាល់ទាត់ Aston Villa ត្រូវបាន​បង្កើតឡើង​នៅ​ខែ​មិនា​ឆ្នាំ​១៨៧៤​ដោយ​សមាជិក​ព្រះវិហារ Wesleyan នៅ Handsworth ដែល​ឥឡូវនេះ​ជា​ផ្នែក​មួយ​នៃ​ទីក្រុង Birmingham​។ ស្ថាបនិក​បួន​នាក់​របស់ Aston Villa គឺ Jack Hughes Frederick Matthews Walter Price និង William Scattergood​។ ការប្រកួត​ដំបូង​លេង​ទល់នឹង​ក្រុម​បាល់ឱប Aston Brook St. Mary’s Rugby ដូច​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រកួត Vill ត្រូវតែ​យល់ព្រម​លេង​តាមច្បាប់ Rugby ក្នុង​តង់​ទីមួយ ចំណែក​តង់​ទី​ពីរ​ក្រោម​ច្បាប់​សមាគម​។ បន្ទាប់ពី​ផ្ទេរ​ទៅ Wellington Road នៅ​ឆ្នាំ​១៨៧៦ Villa ភ្លាមៗ​នោះបាន​បង្កើត​ខ្លួន​របស់គេ​ដោយ​ក្លាយជា​ក្លឹប​ដ៏​ល្អ​បំផុត​មួយ​នៅ​តំបន់​ទឹកដី​កណ្តាល ដោយ​ឈ្នះ​រង្វាន់​កិត្តិយស​លើកដំបូង Birmingham Senior Club នៅ​ឆ្នាំ​១៨៨០​ក្រោម​ប្រធាន​ក្រុម​សញ្ជាតិ​ស្កុ​ត George Ramsay ។ ក្លឹប​បានឈ្នះ FA Cup ល​កើ​ដំបូង​ក្នុង​១៨៨៧​។ Aston Villa ជា​ក្រុម​មួយ​ក្នុងចំណោម​១២​ក្រុម​ដែល​បាន​លេង​ក្នុង​សម្ព័ន្ធ​បាល់ទាត់​បើកឆាក​នៅ​ឆ្នាំ​១៨៨៨​។ Aston Villa បាន​លេច​ឡើងជា​ក្លឹប​អង់គ្លេស​ជោគជ័យ​បំផុត​មួយ​នៃ​សម័យ​ម្ចាស់​ក្ស​ត្រី​យ៍ Victoria ដែល​ឈ្នះ​លី​គ​មិនតិចជាង​៥​និង​FA Cup ៣​លើក​ត្រឹម​ចុង​សម័យ Victoria នៅ​ឆ្នាំ​១៩០១​។ សូមបញ្ជាក់ថា ឆ្នាំ​១៨៩៧ Aston Villa បានឈ្នះ​ពាន​ពីរ​ក្នុង​មួយឆ្នាំ ហើយ​ក៏បាន​ផ្លាស់​ទីលំនៅ​ថ្មី​ដែលមាន​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ Aston Lower Ground ដែល​អ្នក​គៃ​ទ្រ​បានដាក់​ឈ្មោះថា Villa Park៕
​ដោយ ៖​វិច្ឆិកា​

 

spot_img
×