ក្លឹបបាល់ទាត់ Arsenalគឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ ក្លឹបនេះធ្លាប់ឈ្នះលីគកំពូលចំនួន១៣លើក(មានមួយលើកមិនដែលចាញ់សោះ) ឈ្នះ FA CUP ១៤ដង League Cup ២ដង FA Community Shields ១៥ European Cup Winners’ Cup ម្តង និង Inter-Cities Fairs Cup មួយលើក។
ឈ្មោះពេញ: Arsenal Football Club
រហ័សនាម: កាំភ្លើងធំ (The Gunners)
បង្កើតឡើង: ខែតុលាឆ្នាំ១៨៨៦ ១៣៣ឆ្នាំកន្លងមកហើយ
ទីលាន: Emirates Stadium
ផ្ទុកទស្សនិកជនបាន: ៦០៧០៤នាក់
ម្ចាស់ក្លឹប: Kroenke Sports& Entertainment
គ្រូបង្វឹក: Mikel Arteta
*ប្រវត្តិសាស្ត្រ
_ការផ្លាស់ប្តូរឈ្មោះ ១៨៨៦-១៩១៩
ក្នុងខែតុលាឆ្នាំ១៨៨៦ David Danskin បុរសសញ្ជាតិស្កុត និងកម្មករផ្នែកផលិតគ្រាប់បែកនៅ Woolwich ដែលឥឡូវជាតំបន់នាភាគអាគ្នេយ៍ទីក្រុងឡុងដ៏ បានបង្កើតក្រុម Arsenal ឈ្មោះជា Dial Square ដោយសមាជិកម្នាក់ៗបរិចាកប្រាក់៦ភេនហើយ Danskin បានបន្ថែមបីសៀលលីងទៀតដើម្បីជួយបង្កើតក្លឹប។ឈ្មោះនេះត្រូវបានដាក់តាមរាជឃ្លាំងសព្វាវុធមហាអំណាចចក្រភព អង់គ្លេស។ ជម្រកដំបូងរបស់ក្លឹបបាល់ទាត់ Royal Arsenal FC Plumstead Common តែទោះជាយ៉ាងណាក៏ដោយ ភាគច្រើនពួកគេចំណាយពេលវេលានៅទិសអាគ្នេយ៍ទីក្រុងឡុងដ៏ នាជ្រុងម្ខាងទៀតនៃ Plumstead គឺនៅ Manor Ground។ ពានរង្វាន់លើកដំបូងដែលពួកគេគឺ Kent Senior Cupនិង London Charity Cupក្នុងឆ្នាំ១៨៨៩-១៨៩០និង London Senior Cup នៅឆ្នាំ១៨៩០-៩១ ទាំងនេះគ្រាន់តែជាពានរបស់សមាគមបាល់ទាត់ប៉ុណ្ណោះ។ក្នុងឆ្នាំ១៨៩១ Royal Arsenal បានប្រែក្លាយខ្លួនទៅជាក្លឹបអាជីព។
Royal Arsenal បានប្តូរឈ្មោះជាលើកទីពីរគឺក្រុមហ៊ុនទទួលខុសត្រូវមានកំណត់(Limited Liability Company) ក្នុងឆ្នាំ១៨៩៣។ ពួកគេបានចុះបញ្ជីឈ្មោះថ្មីគឺ Woolwich Arsenal ជាមួយនិងសម្ព័ន្ធបាល់ទាត់(The Football League) ក្រោយឆ្នាំនោះពួកគេក៏បានឡើងមកលេងក្នុងសម្ព័ន្ធបាល់ទាត់។ Woolwich Arsenal គឺជាសមាជិកនៅភាគខាងត្បូងដំបូងគេនៃសម្ព្័ន្ធបាល់ទាត់ដែលបានលេងនៅ កម្រិតទីពីរ(Second Division)ហើយនិងបានឈ្នះឡើងមកលេងនៅកម្រិតទីមួយក្នុងឆ្នាំ១៩០៤។ ការធ្លាក់ចុះចំនួននៃអ្នកទស្សនាដោយសារហិរញ្ញវត្ថុក្នុងចំណោមកម្មករផ្នែកផលិតគ្រាប់បែកនិងការមកដល់ពីក្រុមបាល់ទាត់ផ្សេងៗទៀតនៅក្នុងទីក្រុងធ្វើឲ្យក្លឹប Woolwich Arsenalស្ទើរតែខ្ស័យធុនត្រឹមឆ្នាំ១៩១០។ បុរសជំនួញ Henry Norris និង William Hall បានក្លាយជាអ្នកពាក់ព័ន្ធក្នុងក្លឹបនិងបានសម្លឹងឃើញក្នុងការនាំពួកគេទៅកន្លែងផ្សេងទៀត។
នៅឆ្នាំ១៩១៣ ភ្លាមៗបន្ទាប់ពីធ្លាក់ទៅកម្រិតទីពីរវិញ Woolwich Arsenal បានផ្ទេរទៅកីឡដ្ឋានថ្មីនៅ Highbury ភាគខាងជើងទីក្រុងឡុងដ៏។ លើកនេះហើយដែលបានមើលឃើញពួកគេផ្លាស់ប្តូរឈ្មោះជាលើកទីបីដោយលប់ពាក្យ Woolwichចេញនៅសល់តែ The Arsenal។ និងក្រោយមកទៀតក្នុងឆ្នាំ១៩១៩ក្រុមប្រឹក្សានិងសមាជិកប្រតិបត្តិទាំងអស់សម្រេចលុបពាក្យ”The” ចេញដោយនៅសល់តែពាក្យថាក្លឹប Arsenal ប៉ុណ្ណោះហើយនិងនិងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃនេះ៕
ដោយ ៖វិច្ឆិកា