ប្រទេសចិនទើបធ្វើការចុះផ្សាយជាសាធារណៈ នូវទំនិញបំពេញបន្ថែមមុខទំនិញ និងបំរាមហាមឃាត់មិនឲ្យនាំចេញទៅកូរ៉េខាងជើង ដោយថា អាចថាបានប្រទេសនេះយកទៅប្រើប្រាស់ដើម្បីផលិតអាវុធប្រល័យលោក។
ទង់ជាតិចិន និងកូរ៉េខាងជើងនៅក្រៅភោជនីយដ្ឋានមួយនាប្រទេសចិន
ទំនិញមួយចំនួនស្ថិតក្នុងបញ្ជីហាមឃាត់នេះ គឺជាប្រភេទទំនិញដែលអាចយកទៅកែច្នៃបម្រើគោលដៅច្រើន ជាអាថ៌ម៉ាស៊ីនចម្រាញ់បរិយាកាស ដែលប្រើប្រាស់នៅក្នុងទឹក បរិក្ខារសម្រាប់បញ្ជា បង្វែរទិសយន្តហោះយោធា ម៉ាសមុខប្រឆាំងការបំពុលបរិយាកាសសម្រាប់ពង្រីកអគ្គិភ័យ។
ការសម្រេចចិត្តនេះមានសុពលភាពភ្លាមៗ បើតាមព័ត៌មានពីក្រសួងពាណិជ្ជកម្មចិន។ សកម្មភាពខាងលើសំដៅអនុលោមបណ្តាមាត្រាកំណត់ក្នុងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះកូរ៉េខាងជើង ដែលទាក់ទិនដល់កម្មវិធីកាំជ្រួច និងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងកាលពីឆ្នាំ ២០១៧កន្លងមក។
បញ្ជីរាយឈ្មោះការហាមឃាត់នាំចេញទំនិញខាងលើត្រូវបានសម្រេចមិនយូរប៉ុន្មាន បន្ទាប់ពីស្ថាប័នឃ្លាំមើលឯករាជ្យមួយរបស់អង្គការសហប្រជាជាតិ បានធ្វើរបាយការណ៍ថា កូរ៉េខាងជើងបានគេចវៀសពីចន្លោះប្រហោងនៃបទបញ្ជាដាក់ទណ្ឌកម្ម ហើយរកចំណូលបានដល់ទៅ ២០០លានដុល្លារ៕ សូយន
ចិនគឺជាដដៃគូពាណិជ្ជកម្ម និងជាសម្ព័ន្ធមិត្តធំបំផុតរបស់កូរ៉េខាងជើង។ មជ្ឈដ្ឋានអ្នកជំនាញការចិន ព្រួយបារម្ភថា កូរ៉េខាងចើងអាចថកើតកលយុគ្គប្រសិនបើគោលនយោបាយរបស់ចិនតឹងតែងពេកនោះ។ ទន្ទឹមនឹងការអនុវត្តស្មារតីនៃសេចក្តីសម្រេចដាក់ទណ្ឌកម្មខាងលើ ហើយអាមេរិក បានលើកឡើងពីការមន្ទិលសង្ស័យក្តី ក៏ប្រទេសចិននៅតែបន្តអំពាវនាវឲ្យបណ្តាភាគីស្ថិតក្នុងវិបត្តិឧបទ្វីបកូរ៉េវិលមកកាន់តុចរចាវិញ៕