Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​ជំនួស​! ស្របពេល​កំពុង​កូនៗ​ឡើង​កូដ ពេលនេះ​ឪពុក ទេព បូ​ព្រឹក្ស ក៏ត្រូវ​បានតែងតាំង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១)

​ភ្នំពេញ ៖ តារាចម្រៀង​ស្រី ញញឹម​ស្រស់ មុខ​មាន​មុន​ស្នេហ៍​កញ្ញា ទេព បូ​ព្រឹក្ស មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា​ជីវិត​ដើរ​លើ​វិថី​សិល្បៈ​របស់​នាង ហាក់​ឡើង​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់ រួមជាមួយ​គូស្នេហ៍​រប​ស់​នាង​លោក ងួន ចាន់​ដេវីត ហៅ G-Devith ។ ប៉ុន្តែ ទន្ទឹមនឹង​ការបង្ហាញ​ភាព​ស៊ីវីល័យ​ដែល​ទើប​លេចធ្លោ​នេះ អ្នក​ទាំងពីរ​ក៏បាន​ជួបប្រទះ​រឿងរ៉ាវ​ជាច្រើន ដែល​ផ្តើមចេញពី​មនុស្ស​មួយចំនួន​តូច​ដែល​ហាក់​មានចិត្ត​ច្រណែន​រិះគន់​មើលងាយ​…​។​

​ទោះយ៉ាងណា ពុំ​ត្រឹមតែ​កញ្ញា ទេព បូ​ព្រឹក្ស និង​គូស្នេហ៍ ដែល​កំពុង​ឡើង​កូដ​ប៉ុណ្ណោះ​ទេ តែ​ក្រុមគ្រួសារ​នាង​ក៏​ហាក់​បង្ហាញ​សញ្ញា​ល្អប្រសើរ​ផងដែរ ដែល​ថ្មីៗ​នេះ (​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០) គ្រួសារ​នាង​ពិតជា​ត្រេកអរ​យ៉ាងខ្លាំង នៅពេល​ដឹងថា​ឪពុក​របស់​នាង​គឺ​លោក ទេព ផន ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង ឡើង​ឋានន្ដរសក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី (​ផ្កាយ​១)​។​

​ទន្ទឹម​ង​នោះ​ផងដែរ កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ផុស​រូប​ឪពុក​ក្នុង​ឯកសណ្ឋាន​ប៉ូលិស​មួយ​សន្លឹក ដោយ​ភ្ជាប់​សារ​រំភើប​រំជួលចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​អបអរសាទ​លោក​ពុក ខ្ញុំ​ឃើញ​ហើយ​ចង់​ស្រក់​ទឹកភ្នែក ខ្ញុំ​រំភើប​ខ្លាំងណាស់ លោក​ពុក​មិនដែល​និយាយ​អ្វី​ទេ​មិនដែល​ចង់បាន​អ្វី​ឬ​សុំ​អ្វី​ពី​កូនស្រី​ម្នាក់នេះ​ទេ ដឹង​តែ​ព្រឹក​ឡើង ជិះ​ម៉ូតូ​ទៅធ្វើ​ការ ពេលដែល​ឃើញ​កូនៗ ពិបាកចិត្ត ពុក​មានតែ​ពាក្យ​មួយ​ម៉ាត់​ថា ខំធ្វើការ​កូន ការងារ​ណា ក៏​ពិបាក​ដែរ បើ​គេ​ចង់​ឈ្នះ ឲ្យ​គេ​ឈ្នះ​ទៅ កូន​នឹង​ជោគជ័យ នៅ​ពែ​ល​ដែល​កូន​ខំប្រឹង​តស៊ូ ការមិន​បៀតបៀន​អ្នកដទៃ គឺ​នាំ​ឲ្យ​ចិត្ត​យើង​ស្ងប់​នឹង​ជួប​រឿង​ល្អៗ​ច្រើន​»​។​

​ដោយឡែក គូស្នេហ៍​របស់​នាង អន្ទិត G-Devith វិញ​ក៏បាន​បង្ហោះ​សារ​ដ៏​រំភើប​មួយ​ផងដែរ​ថា​៖ «​សូម​អបអរសាទរ​អនាគត​ឪពុកក្មេក​ក្នុងឱកាស ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង​ឋានន្តរសក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ទេព ផន សូម​ជូនពរ​លោកឪពុក ឱ្យ​ជោគជ័យ​គ្រប់​ភារកិច្ច ការងារ ដោយ​សេចក្តី​មោទនភាព ដែល​កើតឡើង​ដោយ​ធម៌ បានមក​ដោយ​ធម៌​» ។

គួរបញ្ជាក់ផងផងដែរថា មួយរយៈចុងក្រោយនេះ ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមហាជនចាត់ទុកដូចជាប្តីប្រពន្ធនឹងគ្នាទៅហើយ បើទោះជាអ្នកទាំងពីរពុំទាន់ដឹកដៃគ្នាចូលរោងការក្តី គេកត់សម្គាល់ឃើញថា អ្នកទាំងពីរតែងបង្ហាញពីជីវិតដ៏ស៊ីវីល័យខ្លាំង ដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ ខណៈគេឃើញ ទេព បូព្រឹក្ស តែងតែចូលហាងទិញគ្រឿងអលង្ការច្រើនប្រភេទម្តងៗ ជះលុយរហូតរាប់ម៉ឺនដុល្លារឯណោះ ខណៈគូស្នេហ៍របស់នាងលោក ជី ដេវីត វិញក៏បានមិនធម្មតានោះដែរ ដោយលោកបាន Surprise ទៅដល់ ទេព្យ បូព្រឹក្ស នូវកំពូលរហូតប្រណិត Roll Royce Ghost ដែលត្រូវបានគេប៉ាន់ខ្ទង់ជាង ៣០ ម៉ឺនដុល្លារឯណោះ៕ ដោយ​៖ លឹម ហុង​

×