Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ AC MILAN

spot_img

AC MILAN ជា​ក្លិប​បាល់ទាត់​អាជីព​របស់​ប្រទេស​អ៊ីតាលី ពួកគេ​ចំណាយ​ស្ទើរតែ​ស្រុង​ក្នុង​ពាន​លំដាប់​កំពូល​លើក​តែ​រដូវ​កាល ១៩៨០-១​និង​១៩៨២-៨៣ ដែល​ពួកគេ​លេង​នៅ​លី​គ​លំដាប់​ទី​ពីរ​។​
_ ឈ្នោះ​ពេញ​: Assciazione Calcio Milan
_ រហស្សនាម​: បិសាច ក្រហម ខ្មៅ ( 1 Rossoneri 2 Diavolo)
_ បង្កើត​: ១៣ មិថុនា ១៨៩៩​គឺ ១២០​កន្លងមកហើយ​
_ ទីលាន​: San Siro ផ្ទុក​អ្នកទស្សនា​បាន ៨០០១៨ នាក់​
_ ម្ចាស់​ក្លឹប​: ក្រុមហ៊ុន​អង់គ្លេស Elliot Advisor មាន​ហ៊ុន​ក្នុង​ក្លឹប ៩៩,៩៣% ម្ចាស់​ហ៊ុន​តូចៗ ០,០៧%
_ ប្រធាន​ក្លឹប​: Paolo Scaroni
_ គ្រូបង្វឹក​: Stefano Pioli
​ប្រវត្តិ​ធ្លាប់​ឈ្នះ​ពាន​:
_ Intercontinental Cup ៣​ដង​
_ FIFA Club World Cup ម្តង​
_ European Cup ឬ UEFA CHAMPIONS LEAGUE ៧​ដង​
_ UEFA Super Cup ៥​ដង​
_ UEFA Cup Winners’ Cup ២​ដង​
_ ជើងឯក​លី​គ​កំពូល​អ៊ីតាលី ១៨​ដង​
_ ពាន Coppa Italia ៥​ដង​
_ Supercoppa Italia ៧​ដង​

​ប្រវត្តិ​នៃ​ការកកើត​:
AC MILAN ត្រូវបាន​បង្កើត​ឡើងជា Milan Foot-Ball and Cricket Club ក្នុង​ឆ្នាំ ១៨៩៩ ដោយ​ជនបរទេស​ជា​ជនជាតិ​អង់គ្លេស​ពីររូប​គឺ Alfred Edwards និង Herbert Kilpin​។ ទោះយ៉ាងណា​ក៏ដោយ​ក្លឹប​នេះ​បានប្រកាសថា កាលបរិច្ឆេទ​នៃ​ការបង្កើត​ក្លឹប​នៅ​ថ្ងៃ​១៦​ខែធ្នូ​នា​ឆ្នាំ​នោះ តែ​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា ក្លឹប​នេះ​បង្កើត​នៅ​ថ្ងៃទី​១៣​ខែធ្នូ​នា​ឆ្នាំ​នោះ​ទៅវិញ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ដើម្បី​ផ្តល់​កិត្តិយស​ដល់​ជនជាតិ​អង់គ្លេស​ទាំងពីរ​ដែលជា​ស្ថាបនិក​ក្លឹប AC MILAN ក្លឹប​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អ៊ីតាលី​មួយ​នេះ នៅតែ​ប្រើ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​សម្រាប់​ទីក្រុង​នៃ​ក្លឹប​របស់ខ្លួន​គឺ Milan ដោយ​មិន​ប្រើ​សូរសៀង​ជា​ភាសា​អ៊ីតាលី​ជា Milano ឡើយ​៕
​ដោយ ៖​វិច្ឆិកា​

spot_img
×