Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! សាច់ញាតិ​ម្ចាស់​ហាង W KTV មួយកន្លែង បានមក​ប្តឹង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ទាំង​ព្រលឹម ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ករណី​កាសែត​អន​ឡាញ​មួយក្រុម​ទៅ​កោសរូស​….

​ភ្នំពេញ​៖ ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ ក្រោយពី​បានដឹងថា ក្រុម​កាសែត​អន​ឡាញ​មួយ បាន​ទៅ​គោះ​លុយ​សឹង​រាល់​ពី​ហាង​មួយ W Ktv នៅ​ចំហៀង ម៉ុង​ឌី​យ៉ា​ល់​។ ហើយ​បើតាម​សាច់ញាតិ​ហាង​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​នោះ​ជា​អ្នកកាសែត​អន​ឡាញ មាន​ឈ្មោះថា «​កបិល​មហាព្រហ្ម​»​។​

​ទាក់ទង​នឹង​រឿងនេះ បើតាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ដោយ​លោក​បាន​រៀបរាប់​ឲ្យ​បងប្អូន​មហាជន​ជ្រាបថា​៖ មាន​មនុ​ស្សបាន​សុំ​ប្តឹង ចំពោះ​ក្រុម​ព័ត៌មាន​online មួយ​បានមក​អុកឡុក កោសរូស ហាង​បងប្អូន​ខ្លួន​គឺ​ឈ្មោះ W Ktv ដែលមាន​ទីតាំងនៅ​ចំហៀង ម៉ុង​ឌី​យ៉ា​ល់​។ Page នោះ មានឈ្មោះ​កបិល​មហាព្រហ្ម​។​

​សាច់ញាតិ​ខាងលើ​រៀបរាប់​បញ្ជា​ក់លោក ខៀវ កាញារីទ្ធ ឲ្យ​ដឹងថា​៖ «​វា​មក​ឡាំប៉ា រាល់​អាទិត្យ​ឲ្យ​លុយ​វា​រាល់​អាទិត្យ ។ ពេលនេះ ទ្រាំលែងបាន​ហើយ សូម​លោកពូ ជួយ​ដោះស្រាយ​ផង កុំ​ឲ្យ​ខូច​ដល់​អ្នកព័ត៌មាន​ល្អៗ​អី​»​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​បញ្ជាក់ថា នេះ​ជា​បណ្តឹង​ដែល​លោក​ទទួលបាន​ទាំង​ព្រឹក ហើយ​លោក​ក៏បាន​សម្តែង​ការ​ទាំង​ហួសចិត្ត​ថា​៖ «​តើ​អ្នក​ដែល​យកឈ្មោះ​កាសែត ទៅរក​ស៊ី​របៀបនេះ​ចេះ​ខ្មាសអៀន​ខ្លះ​ទេ​?»៕ ដោយ​៖ លឹម ហុង​


×