Arsenal បានឈ្នះពាន Community Shields ដែលជាពានមុនបើករដូវកាលថ្មីចាប់ផ្តើមដោយការផ្តួលជើងឯក Premier League Liverpool ក្នុងវគ្គប៉េណាល់ទី ៥ទល់នឹង៤ បន្ទាប់ពីស្មើគ្នា១-១។ មួយគ្រាប់ដែល Liverpool ស៊ុតមិនចូលគឺជាការទាត់របស់កីឡាករយុវជនអង់គ្លេសដែលឈ្នះស្បែកជើងមាស បាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំកាលឆ្នាំ២០១៧នៅប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា ការប្រកួត Community Shields កាលយប់ថ្ងៃសៅរ៍ថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ធ្វើឡើងនៅកីឡដ្ឋាន Wimbley ដែលក្នុងនោះ Arsenal ជាអ្នកនាំមុខមុននៅនាទី១២ដែលស៊ុតបញ្ចូលទីដោយ Pierre Emerick-Aubameyang តែនៅនាទី៧៣កីឡាករអន្រជាតិជប៉ុន Minamino បានស៊ុតតាមស្មើឲ្យ Liverpool ១-១៕
ប្រភព ៖លីវើភូល អេកូ
ដោយ ៖វិច្ឆិកា