ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Champions League ផ្នែកនារីកាលថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Reale Seguros ស្ថិតក្នុងតំបន់បាស់ នាទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ដែលជាទឹកដីរបស់ក្លឹបអាជីព Real Sociedad នោះ ក្រុមបាល់ទាត់អាជីពផ្នែកនារី អូឡាំពិច លីយ៉ុង បានបំបាក់ក្រុមបាល់ទាត់នារី Wolsburg មកពីអាល្លឺម៉ង់ ក្នុងលទ្ធផល ៣-១។
គួររំលឹកផងដែរថា ការឈ្នះពានលើកនេះគឺជាលើកទីប្រាំជាប់ៗគ្នាហើយដែលក្រុមមកពីបារាំងមួយធ្វើបាន ហើយបីគ្រាប់ខាងលើនេះរកបានដោយ Le Sommer ក្នុងនាទី ២៥ កីឡាការិនី Saki Kumagai នាទី៤៤និងគ្រាប់ទីបីដោយកីឡាការិនី Gunnarsdottir នៅនាទី៨៨ ចំណែកមួយគ្រាប់របស់ Wolsburg រកបានដោយកីឡាការិនី Alexandra Poop ក្នុងនាទី៥៥។
បញ្ចប់ការប្រកួត ក្រុមនារី លីយ៉ុង ៣ Wolsburg ១៕
ប្រភព ៖ Daily Mirror
ដោយ ៖វិច្ឆិកា