Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្ល៉ឹង​ផង​! ពិធី​ការិនី ជី​មមី ទម្លាយ​ប្រវត្តិ​សេ្ន​ហ៍​ថា ប្រើពេល​៥​ឆ្នាំ ទម្រាំ Crush ម្នាក់នេះ​សារភាព​ស្រឡាញ់​ខ្លួន បន្ទាប់ពី​បាន​…

​ភ្នំពេញ ៖ ជឿជាក់ថា បងប្អូន​ប្រិយមិត្ត​ជាច្រើន ប្រាកដ​ណាស់​ជា​បាន​ស្គាល់​រួចហើយ ចំពោះ​ពិធី​ការិនី​រាង​ស្រ​ឡូ​ន​ខ្ពស់ស្រឡះ​កញ្ញា ជី​មមី ដែល​លោកអ្នក​តែងតែ​ឃើញ​នាង​បង្ហាញ​វត្តមាន​ភាគច្រើន​ក្នុង​បទសម្ភាសន៍ ចែក​រង្វាន់​ធំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ ទៅដល់​ប្រជាពលរដ្ឋ​ដែល​បានឈ្នះ​។​

​ដោយឡែក ងាក​មក​ដឹង​រឿង​ស្នេហា​នាង​វិញ ថ្មីៗ​នេះ កញ្ញា ជី​មមី បាន​រៀបរាប់​ទៅដល់​ហ្វេ​នៗ​ដែល​ទទូច​ចង់ដឹង ដោយ​នាង​បាន​សារភាពថា នាង​ធ្លាប់បាន​លួច​ស្រឡាញ់​បុរស​រូប​សង្ហា​ម្នាក់​ដែលមាន​ឈ្មោះ​ដូច​នាង​ដែរ​គឺ Jimmy ប៉ុន្តែ គួរ​ឲ្យ​ខ្មាសអៀន​ខ្លាំង​ណាស់ដែរ ដែល​បុរស​នោះ​ពុំបាន​ចាប់អារម្មណ៍​នឹង​រូបនាង ។ តែ​យ៉ាងណា ក្នុងការ​ចំណាយពេល​អ​ស់​រយៈពេល​ជាច្រើន​ឆ្នាំ ទីបំផុត បុរស​នោះ​ក៏បាន​បាក់ចិត្ត​លង់​ស្នេហ៍​ស្រឡាញ់​រូបនាង​វិញ​។​

​នាង​បាន​និយាយថា មាន​បុរសៗ​ទាំង​ក្មេង និង​ចាស់ មិនតិច​ឡើយ ដែល​សុំ​ធ្វើជា​ម្ចាស់​បេះដូង​របស់​នាង ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​នាង​ពុំ​ទទួលយក​ការសុំ​ស្នេហ៍​ទាំងនោះ ដែល​ហាក់​គ្រាន់តែ​ចង់​លេងសើច​ប៉ុណ្ណោះ​។ តែ​យ៉ាងណា នៅពេលនេះ នាង​បានសម្រេច​ជ្រើសរើស​បុរស​ម្នាក់​ជា​ម្ចាស់​បេះដូង​រួចហើយ ដែល​បុរស​នោះ​មាន​មាឌធំ​ដំបង ដែលមាន​ឈ្មោះ​ដូរ​នាង​ដែរ​គឺ Jimmy​។ នេះ​ពិតជា​រឿង​ចៃដន្យ​ណាស់ ដែល​អ្នក​ទាំងពីរ​មានឈ្មោះ​ដូចគ្នា​បែបនេះ​។​

​ជាការ​ពិតណាស់ កញ្ញា ជី​មមី បាន​សារភាព​ឥត​លាក់លៀម​ថា ដំបូង​ឡើយ នាង​ជា​អ្នក​លួច Crush ទៅលើ​គូស្នេហ៍​មុន តាមរយៈ​ការសម្តែង Mv មួយ​របស់​ផលិតកម្ម​ហង្ស​មាស ដោយ​នាង​គិតថា រូបលោក​មាន​រូបរាង​សង្ហា និង​ក៏​ជា​កូនកាត់​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ​។ នាង​បន្តថា តែ​កាលនោះ លោក Jimmy ហាក់​មិន​ចាប់អារម្មណ៍​ទៅលើ​រូបនាង​ឡើយ បើទោះជា​រូបនាង​បាន​សារភាពថា​ពេញចិត្ត​រូបលោក​ក៏ដោយ​។ តែ​ទោះយ៉ាងណា ក្រោយ​រួមការ​ងារ​ជាមួយគ្នា អស់​រយៈពេល ៥ ឆ្នាំ មក ពិធី​ការិនី​វ័យក្មេង វោហា​ចាក់ទឹកមិនលិច​រូបនេះ បានធ្វើ​ឲ្យ Crush បាក់ចិត្ត​សារភាព​ស្នេហ៍​មកលើ​រូបនាង​វិញ​ម្តង​។

​ពិធីករ​រាង​ខ្ពស់​តូច​ច្រឡឹង​រូបនេះ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​រូបនាង​ជ្រើសរើស​លោក Jimmy ជា​គូស្នេហ៍ ដោយសារតែ​មើលឃើញថា លោក​ជា​សុភាពបុរស​ពិតប្រាកដ ជា​អ្នកការពារ និង​តែង​នៅ​ពីក្រោយ រហូត​ធ្វើ​ឲ្យ​នាង​ទទួលបាន​ជោគជ័យ​មកទល់ពេលនេះ​។​

​តែ​ទោះយ៉ាងណា សម្រាប់​ពេលនេះ ជី​មមី មិនទាន់​គិតគូរ​រឿង​រៀបការ​នោះទេ ដោយ​ទុកពេល​គិត​ទៅលើ​រឿង​ការងារ​ជាច្រើន​សម្រាប់​ថ្ងៃ​អនាគត និង​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​កាន់តែខ្លាំង​បន្ថែមទៀត​។ ក៏​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លោក Jimmy មិនមែនជា​កូនកាត់​នោះទេ តែ​លោក​ជា​កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​៕ ដោយ​៖ លឹម ហុង​

×