សមាគមសត្វម៉ាឡេស៊ី នៅពេលនេះ បានកំពុងតាមស្វែងរកសម្រាប់ព័ត៌មានណាមួយ បង្ហាញក្រុមបុរសមួយក្រុម ដែលត្រូវបានឃើញនៅក្នុងវីដេអូចែករំលែកមួយ កំពុងបញ្ចុកពពែមួយក្បាលជាមួយកំប៉ុងស្រាបៀរ។
ពួកគេបានសរសេរថា៖ «វីដេអូនៃយុវជនទាំងនោះបញ្ចុកស្រាទៅពពែ១ក្បាល ត្រូវបានជឿថាបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។ ហើយបើតាមឡាន និងតំបន់ជុំវិញ គឺមើលទៅដូចប្រទេសនេះតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺការហៅថា ‘Hey, Kambing’ (ពពែជាភាសាម៉ាឡេ) ដោយម្នាក់ក្នុងចំណោមយុវជនទាំងនោះ»។
ពួកគេនិយាយថា ស្រាមិនគួរណាត្រូវបានផ្តល់ឱ្យសត្វទាល់តែសោះ ព្រោះវាមិនល្អឡើយសម្រាប់សត្វ។
ពួកគេបន្ថែមថា៖ «ការផ្តល់ស្រាឲ្យពពែផឹក គឺជាបទឧក្រិដ្ឋដ៏ឃោរឃៅប្រឆាំងនឹងសត្វ ពីព្រោះវាខុសនឹងរបបអាហាររបស់ពួកវា ហើយវាមិនសមស្របសម្រាប់វាទេ។ នេះត្រូវបានគេចាត់ទុកថាជាទារុណកម្ម។ សាច់ញាតិ និងមិត្តភក្តិរបស់យុវវ័យនៅក្នុងវីដេអូ គួរតែបញ្ចេញនូវព័ត៌មានពេញលេញអំពីពេលវេលា និងទីកន្លែងដែលបានកើតឡើងតាមរយៈសមាគមសត្វម៉ាឡេស៊ី WhatsApp Hotline +601120901097។
មិនថាអ្នកណាម្នាក់គិតបែបកំប្លែងបែបណាទេ វាជារឿងអមនុស្សធម៌ និងឃោរឃៅ ក្នុងការចិញ្ចឹមសត្វជាមួយអ្វីដែលមិនល្អ សម្រាប់ប្រព័ន្ធរបស់ពួកវា គ្រាន់តែសម្រាប់រឿងកំប្លែងប៉ុណ្ណោះ។
យើងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរជួយសង្គ្រោះពពែរងគ្រោះនោះ»៕ ដោយ៖ លឹម ហុង