Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ក្រុម​ស្តេច​ស Real Madrid ចាប់កំណើត​ពេលណា​?

spot_img

Real Madrid ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​ក្នុងប្រទេស អេ​ស្ប៉ា​ញ ហើយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង ម៉ា​ឌ្រី​ដ​។​
_ ឈ្មោះ​ពេញ​: Real Madrid de Futbol
_ រហស្សនាម​: ស្តេច​ស (Los Blanco’s Vikingos)
_ បង្កើតឡើង​: ៦​មីនាឆ្នាំ​១៩០២ រយៈពេល​១១៨​ឆ្នាំ​មកហើយ​
_ កីឡដ្ឋាន​: Santiago Bernabéu) ផ្ទុក​ទស្សនិកជន​បាន ៨១០៤៤​នាក់​
_ ប្រធាន​ក្លឹប​: Florentino Perez
_ គ្រូបង្វឹក​: Zinedine Zidane
​ដោយ​ត្រូវបាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​១៩០២​ជា Madrid Football Club ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប្រពៃណី​យ៍​គឺ​ពណ៌​ស តាំងពី​ចាប់​ផ្តើមដំបូង​មកម្ល៉េះ​។ ពាក្យ​ថា Real ជា​ភាសា​អេ​ស្ប៉ា​ញ​បានន័យថា នៃ​ស្តេច​ឬ​របស់​ស្តេច និង​ត្រូវបាន​ព្រះរាជទាន​ឈ្មោះ​ដោយ​មហាក្សត្រ Alfonso ទី​ប្រាំបី ក្នុង​ឆ្នាំ​១៩២០​រួមគ្នា​ជាមួយ​មកុដ​ដែល​នៅ​ខាងលើ​ជា​តំណាង​ឲ្យ logo របស់​ក្លឹប​។ ក្រុម​នេះ​បាន​លេង​ក្នុង​កីឡដ្ឋាន Santiago Bernabéu តាំងពី​ឆ្នាំ​១៩៤៧​មក​។​

​ក្លឹប Real មានតម្លៃ ៤,២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​បំផុត​ទី​ពីរ ក្នុង​លោក​ផ្នែក​កីឡាបាល់ទាត់ និង​រក​ចំណូល​ប្រចាំឆ្នាំ​បាន ៧៥៧ លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៩​។ Real Madrid គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ទាំងបី​ដែល​ចូលរួម​បង្កើត La Liga ហើយ​និង​មិនដែល​ធ្លាប់​ធ្លាក់​ចេញពី​ពាន​លំដាប់​កំពូល​នេះ​ទេ​។​

​សូមបញ្ជាក់ថា Real បានឈ្នះ​ពាន​ក្នុងស្រុក​ចំនួន​៦៦ មាន La Liga ៣៤​ដង Copa del Rey ១៩​ដង Supercopa de España ១១​ដង Copa Eva Duarte និង Copa de la Liga ម្តង​។ ចំណែក​ពាន​ទ្វីបអឺរ៉ុប​និង​ពិភពលោក ២៦ ក្នុងនោះ European Cup​ឬ Champions League ១៣​លើក UEFA Cup ២​លើក UEFA Super Cup ៤​លើក​និង​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក​៧​លើក​។ ហើយ​អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ​ពួកគេ​ឈ្នះ Champions League ៣​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ឆ្នាំ​២០១៧-២០១៩៕
​ដោយ ៖​វិច្ឆិកា​

spot_img
×