បឹងកេត បានបង្កើតក្រុមបាល់ទាត់នារីឡើង គឺដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា នឹងបានកំពុងតែជម្រុញបន្ថែមទៀតធ្វើយ៉ាងណាឲ្យកីឡាករ ឬកីឡារនីកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយក្រុមលំដាប់អន្តរជាតិ។
អ្នកស្រី ពុត ធីតា ប្រធានក្លឹបបឹងកេត បានមានប្រសាសន៍ថា ការបង្កើតក្រុមនារីនេះឡើង គឺដើម្បីលើកតម្កើងសមត្ថភាពស្ត្រីក្នុងវិស័យកីឡា នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែខ្លាំងក្លារបន្ថែមទៀត។
គួរបញ្ជាក់ថា កីឡាការិនី ប៉ាង ស្រីពេជ្រ លេងតួនាទីជាខ្សែបម្រើកណ្តាលពាក់លេខ១០ ជាម្នាក់ក្នុងចំណោមកីឡាការិនីផ្សេងៗទៀត នៃក្រុមបាល់ទាត់នារីរបស់បឹងកេត កញ្ញាកើតនៅថ្ងៃ២២សីហាឆ្នាំ២០០៤ បច្ចុប្បន្នវ័យ១៦ឆ្នាំ កញ្ញាកើតនៅស្រុកពញ្ញាឮ ខេត្តកណ្តាល ឪពុកឈ្មោះ នៅ ប៉េង ម្តាយឈ្មោះ ស៊ន ចាន់ ៕
ដោយ ៖វិច្ឆិកា