មហាអំណាចយោធាអាស៊ី ចិន បានប្រកាសនៅថ្ងៃអង្គារនេះ ពីការជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីដែនគោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព៌តមានចិន Xinhua។
បើតាមក្រសួងការពារជាតិបានឲ្យដឹងថា ការបាញ់សាកល្បងបានធ្វើឡើងនៅថ្ងៃច័ន្ទម្សិលមិញ ហើយការបាញ់សាកល្បងនេះគ្រាន់តែជាការការពារខ្លួន និងមិនមានគោលដៅលើប្រទេសណាមួយនោះទេ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលចិន ធ្វើឡើងតែប៉ុន្មានមួយសប្តាហ៏ប៉ុណ្ណោះ ក្រោយពេលអាមេរិច បានធ្វើការបាញ់សាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលដូចគ្នា ប៉ុន្តែបានបរាជ័យ៕ សុភ័ក្ត្រ