Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បានទេ អ៊ំ​ពូ​មីង​? ពេលនេះ​អូន​បាន​១​ខែ​ហើយ ក្រោយ​គេ​យកមក​បោះចោល​ក្នុង​គំនរ​សំរាម (​វីដេអូ​)

​ភ្នំពេញ ៖ កាលពីដើម​ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ មានរឿង​ដ៏​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​បំផុត​មួយ ដោយ​ទារិកា​ម្នាក់​ត្រូវបាន​កម្មករ​ប្រមូល​សំរាម បាន​ប្រទះឃើញ​នៅលើ​គំនរ​សំរាម ស្ថិតនៅ​ជាប់​នឹង​បង្គោល​ភ្លើង​មួយកន្លែង ជិត​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ដោយ​ពុំ​គេ​ពុំ​ដឹងថា ឪពុកម្តាយ​ចិត្ត​អប្រិយ​រូប​ណា​យកគ្នា​មក​បោះចោល​បែបនេះ​តាំង​ពេលណា​នោះទេ​។​

​ទោះយ៉ាងណា ទារិកា​នេះ​ពិតជា​ជីវិត​ថ្លៃ​ណាស់ ដែល​នៅមាន​ជីវិត ហើយ​ត្រូវបាន​ប្តី​ប្រពន្ធ​ចិត្តធម៌​មួយ​ដែលជា​អ្នករស់នៅ​ក្បែរ​នោះ សម្រេចចិត្ត​យកទៅ​ចិញ្ចឹម​ចាត់ទុក​ដូច​ពៅ​បង្កើត​របស់​ពួកគាត់​អ៊ីចឹង ហើយ​ពួកគាត់​ពិតជា​រំភើប​ត្រេកអរ លាយឡំ​នឹង​ទឹកភ្នែក​ដ៏​រំជួលចិត្ត​បំផុត ព្រោះតែ​អាណិត​ខ្លាំងពេក​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ ឃើញថា​មាន​បងប្អូន​សប្បុរស​ជាច្រើន ដែល​សម្តែង​នូវ​ក្តី​អាណិតអាសូរ ក្នុងនោះ​ក៏មាន​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​ស្វាមី ចុះទៅ​ជួប​ទារិកា​នោះ​ដោយផ្ទាល់ នៅផ្ទះ​ឪពុក​ម្តាយចិញ្ចឹម និង​ព្រមទាំង​បាន​ជូន​ជា​ថវិកា​មួយចំនួន និង​សម្ភារៈប្រើប្រាស់​សម្រាប់​ទារិកា ទៅដល់​ពួកគាត់ ដើម្បី​ជួយ​សម្រាល​នៅក្នុង​ការចំណាយ​បាន​ខ្លះ នៅក្នុង​ការ​មើលថែ​ចិញ្ចឹម​បីបាច់​ទារិកា​ដ៏​អភព្វ​ម្នាក់នេះ​។​

​ទោះជា​យ៉ាងណា ទារិកា​ដ៏​មានបុណ្យ​ម្នាក់នេះ ឃើញថា​បាន​ប្រែ​សាច់ឈាម និង​មានមុខមាត់​ស្រស់ថ្លា​ផូ​ផង់​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់ បន្ទាប់ពី​ម្តាយចិញ្ចឹម​ចិត្តធម៌​បាន​រើស​មកពី​ក្នុង​គំនរ​សំរាម ដែល​គិត​មកទល់ពេលនេះ​មាន​អាយុ​១​ខែ​ហើយ​។​

​ជាមួយគ្នានេះ​ផងដែរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក PoPo BeautyPlus DW បាន​បង្ហោះ​វីដេអូ រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ទិដ្ឋភាព​លោកជំទាវ ប៉ុល មុន្នី​រ័ត្ន បាន​មកជួប​ទារិកា​ជា​លើក​ទី​២ និង​ភ្ជាប់​សារ​រៀបរាប់​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​ថា​៖ «​ថ្ងៃ​ដែល​ក្មួយ​ស្រី​ត្រូវគេ យកមក​បោះបង់ចោល​នៅ​គំនរ​សំរាម ម៉ាក់មីង​បាន មក​មើល​ក្មួយ​ម្ដង​ហើយ ពេលនេះ ម៉ាក់មីង​ធ្វើតាម​ការសន្យា​ណា ម៉ាក់មីង​មកលេង​ក្មួយ​ស្រី ក្នុងថ្ងៃនេះ​កក់ខែ​បាន​មួយខែ ហើយ​ម៉ាក់មីង​បាន​យក​រទេះ​រួមទាំង​ខោ ទឹកនោម ទឹកដោះគោ និង​ថវិកា​ឱ្យ​ម៉ាក់ៗ​ក្មួយ​ទៀត ម៉ាក់មីង​ពិតជា​អាណិត​ក្មួយ​ណាស់ ដែល​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ​យកមក​បោះចោល​នៅ​គំនរ​សំរាម​បែបនេះ តែ​ដោយ​ជីវិត​ក្មួយ​ថ្លៃ នឹង​សំណាង ដែលមាន​បងស្រី​បានឃើញ​និង​ដឹង​ទាន់ពេលវេលា ក៏បាន​ជួយ​ជីវិត​ក្មួយ​មកពី​គំនរ​សំរាម​ទាន់ពេល ដូចនេះ ម៉ាក់មីង​ពិតជា​អាណិត​ស្រឡាញ់​ក្មួយ​ណាស់ ម៉ាក់មីង​សូម​ជូនពរ​អោយ​ក្មួយ មានតែ​សុខភាព​ល្អ សំណាងល្អ និង​ជួបតែ​រឿង​ល្អ​ក្នុង​ជីវិត​រហូត​ទៅណា អរគុណ​បងស្រី​និង​ប្អូនប្រុស​ដែល​ជួយ​ជីវិត​ក្មួយ​ផង​ណា​»​។​

​ក្នុងនោះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ពូ ឈី​វ ក៏បាន​បង្ហោះ​សារ​រំភើបចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​អូន​បាន​១​ខែ​ហើយ អ៊ំ​ពូ​មីង​យាយ​តា​អើយ ថ្ងៃនេះ​អូន​មក​វត្ត​» ៕ ដោយ​៖ លឹម ហុង​


×