ក្លឹបបាល់ទាត់ក្នុងលីគកំពូលកម្ពុជា បឹងកេត បានប្រកាសពីការខ្ចីជើងកីឡាករ Dzarma Bata មកពីកហលឹបអង្គរថាយហ្គឺរ សម្រាប់ត្រៀមប្រកួតជុំទីពីរនៃលីគកំពូលកម្ពុជា។ នាពេលនោះលោកគ្រូបង្វឹកបណ្តោះអាសន្ន គឹម ភក្ដី បានអះអាងថា វត្តមានរបស់ Bata នឹងបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ។
លោក គឹម ភក្ដី និយាយប្រាប់វេបសាយផ្លូវការណ៍របស់ក្លឹប បឹងកេត ថា ” ដោយសារតែ France មានបញ្ហាគ្រួសារដែលម្តាយមានជំងឺត្រូវត្រឡប់ទៅស្រុកវិញ យើងក៏បានខ្ចីកីឡាករ Bata មកជំនួសកន្លែងដែលនៅទំនេរនេះ ដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំក្លឹប អង្គរថាយហ្គឺរ ដែលបានផ្តល់ Bata មកចូលរួមបឹងកេត រយៈពេលខ្លី ប៉ុន្តែខ្ញុំជឿជាក់ថា គាតអាចឆាប់យល់ពីរបៀបលេងរបស់ពួកយើង ជាពិសេសគាត់ក៏ធ្លាប់ជាកីឡាកររបស់បឹងកេតដែរ ដូច្នេះ គាត់មានទំនាក់ទំនងល្អជាក្រុមបច្ចេកទេសនិងកីឡករក្នុងក្រុម ហើយយើងសង្ឃឹមថា រាល់បច្ចុប្បន្ននិងបទពិសោធន៍របស់គាត់អាចជួយបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ’ ។
គួររំលឹកថា Dzarma Bata ធ្លាប់ចូលរួមជាមួយបឹងកេតម្តងរួចមកហើយ ដែលកាលណោះរូបគេធ្លាប់ឈ្នះពានលីគកំពូលកម្ពុជាជាមួយក្លឹប បឹងកេត នារដូវកាល ២០១៦ផងដែរ៕
ដោយ ៖វិច្ឆិកា