Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ Leeds United ជា​កុលាប​ស​ឬ​ក្ងោក​ស​?

spot_img

Leeds United ជា​ក្លឹប​បាល់ទាត់​អាជីព​ស្ថិតក្នុង​ទីក្រុង Leeds នា​តំបន់ West Yorkshire ប្រទេស​អង់គ្លេស​។ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩១៩​បន្ទាប់ពី​ក្លឹប Leeds City FC បាន​រំលាយ​ក្រុម​ចោល​ដោយ​សម្ព័ន្ធ​បាល់ទាត់ ហើយ​បាន​កាន់កាប់​កីឡដ្ឋាន Elland Road របស់​ពួកគេ​។​

Leeds United ឈ្នះ​ជើងឯក​លី​គ​កំពូល​៣​ដង FA Cup ម្តង League Cup ម្តង Community Shields ២​ដង និង Inter-Cities Fairs Cup ២​ដង​។ ក្លឹប​នេះ​ក៏​ធ្លាប់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE ម្តង​ដែរ​នៅ​ឆ្នាំ​១៩៧៥ តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich​។ ក្នុង​ឆ្នាំ​២០០១​ឈន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE ឆ្នាំ​១៩៧៣​រងជើង​ឯក European Cup Winners’Cup​។ ហើយ​ភាគច្រើន​នៃ​ជោគជ័យ​នេះ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​លោក Don Revie អំឡុង​ទសវត្សរ៍ ១៩៦០​និង​៧០​។​
​ខ្លីៗ​ទាក់ទង​នឹង​ក្លឹប​
_ ឈ្មោះ​ពេញ​: Leeds United Football Club
_ រហស្សនាម​: កុលា​បស​/​ក្ងោក​ស​
_ កាលបរិច្ឆេទ​: ១០​តុលា​ឆ្នាំ​១៩១៩
_ ទីលាន​: Elland Road ផ្ទុក​អ្នកទស្សនា​បាន ៣៧៨៩០​នាក់​
_ ម្ចាស់​ក្លឹប​: Aser Group Holding 90% 49ers Enterprise 10%
_ ប្រធាន​ក្លឹប​: Andrea Radrizzani
_ គ្រូបង្វឹក​: Marcelo Bielsa ៕

​ដោយ ៖​វិច្ឆិកា​

spot_img
×