Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ឆ្នាំ​២០២១ និង​ដឹង​នៅមុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បានកំណត់​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា រួមគ្នា​បញ្ចប់​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ ដើម្បី​ឲ្យ​កម្មករនិយោជិត ក៏ដូចជា​ភាគី​ដែលមាន​សមាសភាព​ក្នុង​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា មាន​ភាព​ស្ងប់ចិត្ត​ក្នុងការ​ឈប់សម្រាក​នាឱកាស​ខាងមុខ​នោះ​។​

​កិច្ច​ពិភាក្សាបាន​ឯកភាពគ្នា​កំណត់​យក​ថ្ងៃទី​៩-១០ ខែកញ្ញា ជា​ពេលវេលា​ប្រជុំ​បញ្ចប់​ចុងក្រោយ សម្រាប់​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​១ ឆ្នាំ​ទី​២ បាន​បើក​កិច្ចប្រជុំ ស្ដីពី​ការកំណត់​ប្រាក់​ឈ្នួល​អ​ប្បរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​របស់​កម្មករ​និ​យោ​ជិ​ក សម្រាប់​ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ការចូលរួម​ពី​តំណាង​ត្រីភាគី មាន​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព និង​ភាគី​និយោជក​។​

​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នៅ​កម្ពុជា ឆ្នាំ​២០២០ មាន​ចំនួន ១៩០​ដុល្លារ ក្នុង​មួយខែ​។ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា សម្រាប់​ឆ្នាំ​២០២០ ដំណើរការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ​ធម្មតា ប៉ុន្តែ​ដោយសារ​នៅ​ខែមីនា ឆ្នាំ​២០២០ មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែលជា​ទីផ្សារ​នាំចេញ​ផលិតផល​ចម្បង​របស់​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ទាំងនោះ​បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដែលជា​ហេតុ​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​កាត់ដេរ និង​ស្បែកជើង​របស់​កម្ពុ​ជាមាន​ការធ្លាក់ចុះ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការងារ ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​វិស័យនេះ ត្រូវបាន​កែសម្រួល​ពី ១៨២ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​ឆ្នាំ​២០១៩ រហូតដល់ ១៩០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​ឆ្នាំ​២០២០​នេះ ស្មើនឹង ៤.៤%​។ ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល ចន្លោះ​ពី ២០៧ ទៅ ២១៨ ដុល្លារ​អាមេរិក​ក្នុង​មួយខែ​នៅក្នុង​ឆ្នាំ​២០២០៕
​ដោយ​៖CEN

×