មន្ទីរបញ្ចកោណ បានបង្ខំត្រូវរុះរើអត្ថបទដែលបង្ហោះផ្សាយនៅគេហទំព័ររបស់ខ្លួន ដែលជារបាយការណ៍នុយក្លេអ៊ែរគោលនយោបាយនុយក្លេអ៊ែរថ្មីរបស់អាមេរិក ហើយពួកគេភ័ន្តច្រឡំថា តៃវាន់ជាផ្នែកមួយចំណុះចិនដីគោក។
តាម Newsweek ខណៈពេលដែលកាសែត Japan Times របស់ជប៉ុន ធ្វើការចោទសួរនៅថ្ងៃ ៣ កុម្ភៈថា ហេតុអ្វីតៃវ៉ាន់ផាត់ពណ៌ក្រហមដូចជាទង់ជ័យរបស់ចិន នៅក្នុងរបាយការណ៍ខាងលើអីចឹង? មន្ទីរបញ្ចកោណសារភាពថា “នេះគឺជាកំហុសបោះពុម្ព” ហើយបានរុះរើរបាយការណ៍នេះចេញពីគេហទំព័ររបស់ខ្លួនអំឡុងប៉ុន្មានម៉ោងក្រោយមក។
អ្នកនាំពាក្យមន្តីរបញ្ចកោណឲ្យដឹងថា ៖ វាជាកំហុសក្នុងការបោះពុម្ព ចំណែកគោលនយោបាយអាមេរិកចំពោះតៃវ៉ាន់ នៅបន្តរក្សាដដែលពុំមានអ្វីផ្លាស់ប្តូរនាអំឡុងប្រធានាធិបតី ៧ អណត្តិមកហើយរបស់អាមេរិក។ ដែលគោលនយោបាយនោះនៅបន្តផ្អែកលើច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់កាលពីឆ្នាំ ១៩៧៩ ព្រមទាំងសេចក្តីថ្លែងការណ៍រួម ៣លើក រវាងអាមេរិក និងចិន ហើយក៏នៅមានឯកសារ ៦ប្រការសម្រាប់ការធានារ៉ាប់រងថែមទៀតផង។
តៃវ៉ាន់ “ក្នុងរង្វង់មូលពណ៌ខ្មៅ” ដែលត្រូវបានគេផាត់ពណ៌ក្រហម។
មុននោះក្នុងរបាយការណ៍វាយតម្លៃកម្លាំងនុយក្លេអ៊ែរដែលត្រូវបានក្រសួងការពារជាតិអាមេរិកប្រកាសជាសាធារណៈនៅក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២ កុម្ភៈ ហើយក្រោយពេលត្រូវបានទម្លាក់ចេញពីគេហទំព័របណ្តោះអាសន្ន មន្ទីរបញ្ចកោណក៏ចុះផ្សាយវិញនូវរបាយការណ៍ថ្មីមានការសម្រួល។
របាយការណ៍របស់មន្ទីរបចញ្ចកោណករណីកែសម្រួលក្រោយពេលតៃវ៉ាន់៕ សូយន